ព្រះត្រៃបិដក ភាគ ១២
បណ្ដាបាតិមោក្ខុទ្ទេសទាំង៥យ៉ាង សិក្ខាបទនោះ ដាក់ចុះក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា។ ដាក់ចុះក្នុងនិទាន រាប់បញ្ចូលក្នុងនិទាន។ សិក្ខាបទនោះ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសណា។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទី៣។ បណ្ដាវិបត្ដិទាំង៤ សិក្ខាបទនោះ ចាត់ជាវិបត្ដិអ្វី។ ចាត់ជាសីលវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង៧ សិក្ខាបទនោះ ចាត់ចូលក្នុងកង នៃអាបត្ដិណា។ ចាត់ចូលក្នុងកង នៃអាបត្ដិសង្ឃាទិសេស។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានប៉ុន្មានយ៉ាង។ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាឡើយ។ បណ្ដាអធិករណ៍ទាំង៤ សិក្ខាបទនោះ ចាត់ចូលក្នុងអធិករណ៍ណា។ ចាត់ចូលក្នុងអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង៧ សិក្ខាបទនោះ រម្ងាប់ដោយសមថៈប៉ុន្មានយ៉ាង។ រម្ងាប់ដោយសមថៈពីរយ៉ាងគឺ សម្មុខាវិន័យ១ បដិញ្ញាតករណៈ១។ អ្វីជាវិន័យ ក្នុងសិក្ខាបទនោះ អ្វីជាអភិវិន័យ ក្នុងសិក្ខាបទនោះ។ បញ្ញត្ដិជាវិន័យ វិភត្ដិ ជាអភិវិន័យ។ អ្វីជាបាតិមោក្ខ ក្នុងសិក្ខាបទនោះ អ្វីជាអធិប្បាតិមោក្ខ ក្នុងសិក្ខាបទនោះ។ បញ្ញត្ដិ ជាបាតិមោក្ខ វិភត្ដិ ជាអធិប្បាតិមោក្ខ។ អ្វីជាវិបត្ដិ។ ការមិនសង្រួម
ID: 636801460751091876
ទៅកាន់ទំព័រ៖