ព្រះត្រៃបិដក ភាគ ១២

 [​២៩៤​]​ ​ភិក្ខុ​បង្រៀន​ធម៌​ជា​បទ​ចំ​ពោះ​អនុ​ប​សម្ប័​ន្ន​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​បង្រៀន​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយៈ​គ្រប់​ៗ​បទ​។​
 [​២៩៥​]​ ​ភិក្ខុ​សម្រេចការ​ដេក​ ​ជាមួយនឹង​អនុ​ប្ប​សម្ប័​ន្ន​ ​លើស​ ​២​-​៣​ ​រាត្រី​ឡើង​ទៅ​ ​ត្រូវ​អាបត្ដិ​ ​២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ ​ដែល​ប្រាស​ដេក​ ​លុះ​ដេក​ស៊ប់​ហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 ​[​២៩៦​]​ ​ភិក្ខុ​សម្រេចការ​ដេក​ជាមួយនឹង​មាតុគ្រាម​ ​ត្រូ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ប្រាស​ដេក​ ​លុះ​ដេក​ស៊ប់​ហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 ​[​២៩៧​]​ ​ភិក្ខុ​សម្ដែងធម៌​ដល់​មាតុគ្រាម​ដោយ​វាចា​លើសអំពី​ ​៥.៦​ ​ម៉ាត់​ឡើង​ទៅ​ ​ត្រូវ​អាបត្ដិ​ ​២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​កំពុង​សម្ដែង​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយៈ​រាល់​ៗ​បទ​។​
 ​[​២៩៨​]​ ​ភិក្ខុ​ប្រាប់​ឧត្ដរិមនុស្ស​ធម្ម​ ​ដែល​មាន​ពិតប្រាកដ​ ​ដល់​អ​ ​នុប​សម្ប័​ន្ន​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​កំពុង​ប្រាប់​ ​លុះ​ប្រាប់​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 636801542864548497
ទៅកាន់ទំព័រ៖