ព្រះត្រៃបិដក ភាគ ១២

 [​៣៣០​]​ ​ភិក្ខុ​លេប​អាហារ​ ​ដែលគេ​មិនបាន​ប្រគេន​ ​ឱ្យ​ចូល​ទៅ​ ​តាម​មុខទ្វារ​ ​ត្រូវ​អាបត្ដិ​ ​២​ ​គឺ​ ​ភិក្ខុ​ទទួល​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ឆាន់​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​គ្រប់​ ​ៗ​ ​វារៈ​ដែល​ ​លេប​ចូល​ទៅ​។​ ​

​ចប់​ ​ភោជន​វគ្គ​ ​ទី៤​។​


 [​៣៣១​]​ ​ភិក្ខុ​ឱ្យ​ខាទ​នីយៈ​ឬ​ភោជ​នីយៈ​ ​ដល់​អចេលក៍​ក្ដី​ ​បរិព្វាជក​ក្ដី​ ​បរិព្វាជិកា​ក្ដី​ ​ដោយដៃ​ខ្លួនឯង​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​ឱ្យ​ ​លុះ​ឱ្យ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​
 [​៣៣២​]​ ​ភិក្ខុ​និយាយ​នឹង​ភិក្ខុ​ផងគ្នា​ថា​ ​ម្នាល​អាវុសោ​ ​លោក​ចូរ​មក​ ​យើង​នឹង​ចូល​ទៅកាន់​ស្រុក​ ​ឬ​និគម​ ​ដើម្បី​បិណ្ឌបាត​ ​(​លុះ​ថា​ដូច្នេះហើយ​)​ ​ក៏​ឱ្យ​គេ​ឱ្យ​ ​ឬមិន​ឱ្យ​គេ​ឱ្យ​ ​(​អ្វី​ៗ​)​ ​ដល់​ភិក្ខុ​នោះ​ ​ហើយ​បញ្ជូន​ឱ្យ​ត្រឡប់មកវិញ​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ ​ដែល​រៀបនឹង​បញ្ជូន​ឱ្យ​ត្រឡប់​វិញ​ ​លុះ​បញ្ជូន​ឱ្យ​ត្រឡប់​វិញ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​
 [​៣៣៣​]​ ​ភិក្ខុ​ចូល​ទៅ​អង្គុយ​ក្នុង​ ​(​ផ្ទះ​នៃ​)​ ​ត្រកូល​ដែល​មាន​ជន​តែ​ពីរ​នាក់​ ​(​ស្វាមី​និង​ភរិយា​)​ ​ត្រូវ​អាបត្ដិ​ ​២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​អង្គុយ​ ​លុះ​អង្គុយ​ហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 636801546718028903
ទៅកាន់ទំព័រ៖