ព្រះត្រៃបិដក ភាគ ១២
ជាវិបត្ដិ។ អ្វីជាសម្បត្ដិ។ ការសង្រួមជាសម្បត្ដិ។ សេចក្ដីប្រតិបត្ដិ (ក្នុងសិក្ខាបទនោះ) ដូចម្ដេច។ ភិក្ខុសមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ដរាបដល់អស់ជីវិត មានជីវិតជាទីបំផុត ដោយគិតថា អញនឹងមិនធ្វើកម្ម យ៉ាងនេះទេ (នេះជាសេចក្ដីប្រតិបត្ដិ)។ ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេស ចំពោះភិក្ខុព្យាយាមបញ្ចេញអសុចិ តើព្រោះអាស្រ័យអំណាចប្រយោជន៍ប៉ុន្មានយ៉ាង។ ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេស ចំពោះភិក្ខុព្យាយាមបញ្ចេញអសុចិ ព្រោះអាស្រ័យអំណាចប្រយោជន៍១០យ៉ាង គឺដើម្បីសេចក្ដីល្អដល់សង្ឃ១ ដើម្បីសេចក្ដីសប្បាយដល់សង្ឃ១ ដើម្បីសង្កត់សង្កិន នូវបុគ្គលទាំងឡាយ ដែលមិនមានអៀនខ្មាស១ ដើម្បីកិរិយានៅជាសុខស្រួល ដល់ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់១ ដើម្បីរារាំង នូវអាសវធម៌ទាំងឡាយ ក្នុងបច្ចុប្បន្ន១ ដើមី្បកម្ចាត់បង់ នូវអាសវធម៌ទាំងឡាយ ក្នុងបរលោក១ ដើម្បីញុំាងជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លា ឱ្យជ្រះថ្លាឡើង១ ដើម្បីញុំាងជនទាំងឡាយ ដែលជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លាឡើង១ ដើម្បីតម្កល់នៅមាំ នៃព្រះសទ្ធម្ម១ ដើម្បីអនុគ្រោះដល់វិន័យ១។ ពួកជនណាតែងសិក្សា។ សេក្ខបុគ្គល និងកល្យាណបុថុជ្ជនតែងសិក្សា។ ជនពួកណា ដែលមានសិក្ខាសិក្សាហើយ។ ព្រះអរហន្ដមានសិក្ខាសិក្សាហើយ។ សិក្ខាបទនោះឋិតនៅក្នុងបុគ្គលពួកណា។
ID: 636801460986495340
ទៅកាន់ទំព័រ៖