ព្រះត្រៃបិដក ភាគ ១២

 [​៣៣៨​]​ ​ភិក្ខុ​ ​ទៅ​ដើម្បី​មើល​កងទ័ព​ដែល​លើក​ចេញទៅ​ ​ត្រូវ​អាបត្ដិ២គឺ​ ​ដើរចេញ​ទៅ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ក្នុង​ទី​ដែល​ឈរ​មើល​។​
 [​៣៣៩​]​ ​ភិក្ខុ​ទៅ​នៅក្នុង​កងទ័ព​ឱ្យ​លើស​ជាង​ ​៣​ ​រាត្រី​ទៅ​ ​ត្រូវ​អាបត្ដិ​ ​២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​នៅ​ ​លុះ​នៅ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៣៤០​]​ ​ភិក្ខុ​ ​ទៅកាន់​ទី​ដែលគេ​ត្រួតពល​ ​ត្រូវ​អាបត្ដិ​ ​២​ ​គឺ​ ​ដើរចេញ​ទៅ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ក្នុង​ទី​ដែល​ឈរ​មើល​។​ ​

​ចប់​ ​អចេលក​វគ្គ​ ​ទី៥​។​


 [​៣៤១​]​ ​ភិក្ខុ​ផឹកទឹក​ស្រវឹង​ ​ត្រូវ​អាបត្ដិ​ ​២​ ​គឺ​ ​ភិក្ខុ​ទទួល​ដោយ​ ​គិតថា​ ​អាត្មាអញ​នឹង​ផឹក​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​គ្រប់​ ​ៗ​ ​ប្រយោគ​ដែល​ផឹក​លេប​ចូល​ទៅ​។​
 ​[​៣៤២​]​ ​ភិក្ខុ​ធ្វើ​ភិក្ខុ​ផងគ្នា​ឱ្យ​សើច​ដោយ​ជន្លួញ​គឺ​ម្រាមដៃ​ ​(​ចាក់ក្រឡេក​)​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ធ្វើ​ឱ្យ​គេ​សើច​ ​លុះ​គេ​សើច​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 636801547565787392
ទៅកាន់ទំព័រ៖