ព្រះត្រៃបិដក ភាគ ១២

 [​៣៤៨​]​ ​ភិក្ខុ​ ​មិន​កាន់​យក​វត្ថុ​សម្រាប់​ធ្វើ​ពណ៌​ឱ្យ​ខូច៣យ៉ាង​ ​វត្ថុ​សម្រាប់​ធ្វើ​ពណ៌​ឱ្យ​ខូច​ឯណា​នីមួយ​ ​ក៏​ប្រើប្រាស់​ចីវរ​ថ្មី​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​ប្រើប្រាស់​ ​លុះ​ប្រើប្រាស់​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៣៤៩​]​ ​ភិក្ខុ​វិកប្បចីវរ​របស់​ខ្លួន​ ​ដល់​ភិក្ខុ​ក្ដី​ ​ភិក្ខុនី​ក្ដី​ ​សិក្ខមានា​ក្ដី​ ​សាមណេរ​ក្ដី​ ​សាមណេរី​ក្ដី​ ​មិនបាន​ដក​វិកប្ប​ជាមុន​ ​ហើយ​ប្រើប្រាស់​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​ប្រើប្រាស់​ ​លុះ​ប្រើប្រាស់​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៣៥០​]​ ​ភិក្ខុ​លាក់​បាត្រ​ក្ដី​ ​ចីវរ​ក្ដី​ ​និសីទនៈ​ក្ដី​ ​បំពង់ម្ជុល​ក្ដី​ ​វត្ថពន្ធ​ចង្កេះ​ក្ដី​ ​របស់​ភិក្ខុ​ផងគ្នា​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​លាក់​ ​លុះ​លាក់​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​

​ចប់​ ​សុរា​មេរយ​វគ្គ​ ​ទី៦​។​

ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 636801563145928526
ទៅកាន់ទំព័រ៖