ព្រះត្រៃបិដក ភាគ ១២

 [​៣៥១​]​ ​ភិក្ខុ​ក្លែង​ផ្ដាច់បង់​សត្វ​ ​ឱ្យ​ឃ្លាតចាក​ជីវិត​ ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​។​ ​ភិក្ខុ​ក្លែង​ផ្ដាច់បង់​សត្វ​ ​ឱ្យ​ឃ្លាតចាក​ជីវិត​ ​ត្រូវ​អាបត្ដិ៤គឺ​ ​ភិក្ខុ​ជីករណ្ដៅ​មិន​ចំពោះ​ ​(​សត្វ​ ​ឬ​មនុស្ស​)​ ​ដោយ​គិតថា​ ​អ្នកណាមួយ​នឹង​ធ្លាក់​ស្លាប់​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​មនុស្ស​ធ្លាក់​ក្នុង​រណ្ដៅ​នោះ​ ​ហើយ​ស្លាប់​ ​ត្រូវ​អាបត្ដិ​បារាជិក​ ​យក្ស​ក្ដី​ ​ប្រេត​ក្ដី​ ​តិរច្ឆាន​មាន​រាងកាយ​ដូច​មនុស្ស​ក្ដី​ ​ធ្លាក់​ក្នុង​រណ្ដៅ​នោះ​ស្លាប់​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​តិរច្ឆាន​ធ្លាក់​ក្នុង​រណ្ដៅ​នោះ​ស្លាប់​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ភិក្ខុ​ក្លែង​ផ្ដាច់បង់​សត្វ​ឱ្យ​ឃ្លាតចាក​ជីវិត​ ​ត្រូវ​អាបត្ដិ៤នេះឯង​។​
 ​[​៣៥២​]​ ​ភិក្ខុ​ដឹង​ថា​ទឹក​មាន​សត្វ​ហើយ​ប្រើប្រាស់​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​ប្រើប្រាស់​ ​លុះ​ប្រើប្រាស់​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៣៥៣​]​ ​ភិក្ខុ​ដឹង​ថា​ ​អធិករណ៍​ដែល​សង្ឃ​ឱ្យ​រម្ងាប់​សមគួរ​តាម​ធម៌​ហើយ​ ​សើរើ​ដើម្បី​ធ្វើជា​ថ្មីទៀត​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​សើរើ​ ​លុះ​សើរើ​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636801563482737790
ទៅកាន់ទំព័រ៖