ព្រះត្រៃបិដក ភាគ ១២

 [​៣៦២​]​ ​ភិក្ខុ​ពោល​បង្កាច់​វិន័យ​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​ពោល​បង្កាច់​ ​លុះ​ពោល​បង្កាច់​ហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 ​[​៣៦៣​]​ ​ភិក្ខុ​ក្លែង​ធ្វើជា​វង្វេង​ ​(​ក្លែង​ពើ​ធ្វើជាមិនដឹង​ ​)​ ​ត្រូវ​អាបត្ដិ២គឺ​ ​កាលបើ​មោហា​រោបនកម្ម​ ​សង្ឃ​មិនទាន់​សូត្រ​ប្រកាស​ទេ​ ​ភិក្ខុ​ក្លែង​ធ្វើជា​វង្វេង​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​កាលបើ​មោហា​រោបនកម្ម​ ​សង្ឃ​បាន​សូត្រ​ប្រកាស​ហើយ​ ​នៅតែ​ក្លែង​ធ្វើជា​វង្វេង​ ​ត្រូវ​អាបត្ដិ​ ​បាចិត្ដិយៈ​។​ ​
 ​[​៣៦៤​]​ ​ភិក្ខុ​ក្រោធ​អាក់អន់​ចិត្ដ​ ​ឱ្យ​ប្រហារ​ភិក្ខុ​ផងគ្នា​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​ប្រហារ​ ​លុះ​ប្រហារ​ហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៣៦៥​]​ ​ភិក្ខុ​ក្រោធ​អាក់អន់​ចិត្ដ​ ​ងា​ជន្ល​លំពែង​គឺ​បាតដៃ​ដល់​ភិក្ខុ​ផងគ្នា​ ​ត្រូវ​អាបត្ដិ​ ​២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​ងា​ជន្ល​ ​លុះ​ងា​ជន្ល​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 ​[​៣៦៦​]​ ​ភិក្ខុ​ចោទ​ភិក្ខុ​ផងគ្នា​ ​ដោយ​អាបត្ដិ​សង្ឃាទិសេស​ ​មិន​មាន​មូល​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​ចោទ​ ​លុះ​ចោទ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636801564879007652
ទៅកាន់ទំព័រ៖