ព្រះត្រៃបិដក ភាគ ១២

 [​៣៧១​]​ ​សង្ឃ​ព្រមព្រៀង​គ្នា​ឱ្យ​ចីវរ​ ​(​ដល់​ភិក្ខុ​)​ ​ហើយ​ភិក្ខុ​ណាមួយ​ ​ត្រឡប់​តិះដៀល​ជា​ខាងក្រោយ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​តិះដៀល​ ​លុះ​តិះដៀល​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៣៧២​]​ ​ភិក្ខុ​ដឹង​ថា​លាភ​ជា​របស់​សង្ឃ​ ​គេ​បង្អោន​ទៅ​ដើម្បី​សង្ឃ​រួចហើយ​ ​ត្រឡប់​បង្អោន​មក​ដើម្បី​បុគ្គល​វិញ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​បង្អោន​ទៅ​ ​លុះ​បង្អោន​ទៅ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​

​ចប់​ ​សហធម្មិក​វគ្គ​ ​ទី៨​។​


 ​[​៣៧៣​]​ ​ភិក្ខុ​ ​ដែល​មិនទាន់​បាន​ទូល​ស្នើ​ព្រះ​បរម​ក្សត្រ​ ​ឱ្យ​ទ្រង់​ជ្រាប​ជាមុន​ទេ​ ​ហើយ​ស្រាប់តែ​ចូល​ទៅកាន់​ខាងក្នុង​ព្រះរាជ​ដំណាក់​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ឈានជំហាន​ទី១​ ​ឱ្យ​កន្លង​ធរណីទ្វារ​ទៅ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ឈានជំហាន​ទី​ ​២​ ​ឱ្យ​កន្លង​ហួស​ទៅ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​
 [​៣៧៤​]​ ​ភិក្ខុ​រើស​យក​រតនវត្ថុ​ ​(​គ្រឿង​ប្រើប្រាស់​របស់​គ្រហស្ថ​)​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​រើស​យក​ ​លុះ​រើស​យក​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 636801565659632301
ទៅកាន់ទំព័រ៖