ព្រះត្រៃបិដក ភាគ ១២

ឋិតនៅ​ក្នុង​ពួក​សិក្ខាកាម​បុគ្គល​។​ ​ជន​ពួក​ណា​តែង​ទ្រទ្រង់​ទុក​។​ ​សិក្ខាបទ​នោះ​តែង​ប្រព្រឹត្ដ​ទៅ​ ​ដល់​ជន​ពួក​ណា​ ​ជន​ពួក​នោះ​តែង​ទ្រទ្រង់​ទុក​។​ ​សិក្ខាបទ​នោះ​ ​ជា​ពាក្យ​របស់​នរណា​។​ ​ជា​ពាក្យ​របស់​ព្រះមានព្រះភាគ​ ​អរហន្ដ​សម្មាសម្ពុទ្ធ​។​ ​សិក្ខាបទ​នោះ​ ​លោក​អង្គ​ណា​នាំមក​។​ ​(​ព្រះ​ ​ថេរៈ​ដែល​មាន​នាម​ដូចតទៅ​នេះ​)​ ​នាំ​តៗ​ ​គ្នា​មក​។​ ​
​ព្រះ​ថេរៈ​ឈ្មោះ​ឧបាលិ១​ ​ទាស​កៈ១​ ​សោ​ណ​កៈ១​ ​សិ​គ្គ​វៈ១​ ​ព្រះ​មោ​គ្គ​លី​បុ​ត្ដ១អង្គ​ទៀត​ ​ជាគម្រប់​ ​៥​ ​ព្រះ​ថេរៈ​ទាំងនេះ​ ​ឋិតនៅ​ក្នុង​ទ្វីប​មានឈ្មោះ​ថា​ ​ជម្ពូ​ដ៏​មាន​សិរី​។​ ​ត​អំពី​នោះ​មក​ ​ព្រះ​មហិន្ទត្ថេរ១​ ​ព្រះ​ឥដ្ដិយៈ១​ ​ព្រះ​ឧ​ត្ដិយៈ១​ ​ព្រះ​សម្ពលៈ១​។​បេ​។​ ​ព្រះ​នា​គ​ត្ថេ​រទាំង​នេះ​ ​មាន​ប្រាជ្ញា​ច្រើន​ ​ជា​អ្នកចេះ​ព្រះ​វិន័យ​ ​ឈ្លាស​ក្នុង​មគ្គ​ ​បាន​ប្រកាស​វិនយបិដក​ទុក​ ​ក្នុង​តម្ព​បណ្ណិ​ទ្វីប​។​ ​

 [​១០​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​អរហន្ដ​ ​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​បញ្ញ​ត្ដ​សង្ឃាទិសេស​ចំពោះ​ភិក្ខុ​ដែល​ស្ទាបអង្អែល​កាយ​មាតុគ្រាម​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នូវ​ ​ព្រះ​ឧទាយិ​មាន​អាយុ​។​
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 636801461376707659
ទៅកាន់ទំព័រ៖