ព្រះត្រៃបិដក ភាគ ១២

 [​៤០៧​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ដើរ​ស្ទឹមចង្កេះ​ទៅ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ១​ ​គឺ​ទុក្កដ​។​
​ [​៤០៨​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​អង្គុយ​ស្ទឹមចង្កេះ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ១គឺ​ ​ទុក្កដ​។​
​ [​៤០៩​]​ ​ភិក្ខុ​ ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ដើរ​ទទូរ​ក្បាល​ទៅ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ១​ ​គឺ​ទុក្កដ​។​ ​
​ [​៤១០​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​អង្គុយ​ទទូរ​ក្បាល​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ១គឺ​ ​ទុក្កដ​។​
​ ​[​៤១១​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ដើរចំអើត​ជើង​ទៅ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ១គឺ​ ​ទុក្កដ​។​
​ ​[​៤១២​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​អង្គុយ​ត្របោម​ក្បាលជង្គង់​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ​ ​១​ ​គឺ​ ​ទុក្កដ​។​
​ [​៤១៣​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ទទួល​បិណ្ឌបាត​ ​ដោយ​មិន​គោរព​ ​ត្រូវ​អាបត្ដិ​ ​១​ ​គឺ​ ​ទុក្កដ​។​
​ [​៤១៤​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ងាកមើល​ពីសពាស​ទទួល​បិណ្ឌបាត​ ​ត្រូវ​អាបត្ដិ១​ ​គឺ​ ​ទុក្កដ​។​
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636801569399716222
ទៅកាន់ទំព័រ៖