ព្រះត្រៃបិដក ភាគ ១២

 [​៤២២​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​កកាយ​បាយ​លុប​សម្ល​ ​ឬ​ ​ម្ហូបក្រៀម​ ​ត្រូវ​អាបត្ដិ១គឺ​ ​ទុក្កដ​។​
 ​[​៤២៣​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ខ្លួន​មិន​ឈឺ​ ​សូម​សម្ល​ ​ឬ​បាយ​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្លួនឯង​ឆាន់​ ​ត្រូវ​អាបត្ដិ១គឺ​ ​ទុក្កដ​។​
 [​៤២៤​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​មាន​សេចក្ដីសម្គាល់​ដើម្បី​លើកទោស​ ​ហើយ​សម្លឹង​មើល​បាត្រ​ពួក​ភិក្ខុ​ដទៃ​ ​ត្រូវ​អាបត្ដិ១គឺ​ ​ទុក្កដ​។​ ​
 [​៤២៥​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ធ្វើ​ពំនូត​បាយ​ឱ្យ​ធំ​ ​(​ពេក​)​ ​ត្រូវ​អាបត្ដិ១គឺ​ ​ទុក្កដ​។​ ​
 [​៤២៦​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ធ្វើ​ពំនូត​បាយ​ ​ឱ្យ​វែង​ ​(​ពេក​)​ ​ត្រូវ​អាបត្ដិ១គឺ​ ​ទុក្កដ​។​ ​

​ចប់​ ​វគ្គទី៤​។​


 ​[​៤២៧​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​កាលដែល​ពំនូត​បាយ​ ​មិនទាន់​ដល់​មាត់​ ​ហាមាត់​ចាំ​ ​ត្រូវ​អាបត្ដិ១គឺ​ ​ទុក្កដ​។​
 [​៤២៨​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ឆាន់​ញាត់​ម្រាមដៃ​ទាំងអស់​ទៅ​ក្នុង​មាត់​ ​ត្រូវ​អាបត្ដិ​ ​១គឺ​ ​ទុក្កដ​។​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636801570521230369
ទៅកាន់ទំព័រ៖