ព្រះត្រៃបិដក ភាគ ១២

ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ព្រះ​ឧទាយិ​មាន​អាយុ​ ​ស្ទាបអង្អែល​កាយ​មាតុគ្រាម​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​វាចា​ឡើយ​។​បេ​។​ ​
 [​១១​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​សង្ឃាទិសេស​ ​ចំពោះ​ ​ភិក្ខុ​ដែល​និយាយចែចង់​មាតុគ្រាម​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នូវ​ព្រះ​ឧទាយិ​មាន​អាយុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ ​ដែល​ព្រះ​ឧទាយិ​មាន​អាយុ​ ​និយាយចែចង់​មាតុគ្រាម​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣យ៉ាង​ ​គឺ​តាំង​ឡើង​ដោយ​កាយ​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​វាចា១​ ​តាំង​ឡើង​អំពី​វាចា​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​កាយ១​ ​តាំង​ឡើង​អំពី​កាយ​ ​អំពី​វាចា​និង​ចិត្ដ​។​បេ​។​ ​
 [​១២​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​សង្ឃាទិសេស​ ​ចំ​ពាះ​ភិក្ខុ​ ​ដែល​និយាយ​សរសើរ​ការបម្រើ​ដោយ​កាម​ ​ដើម្បី​ខ្លួន​ក្នុង​សម្នាក់​មាតុគ្រាម​
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636801461712326855
ទៅកាន់ទំព័រ៖