ព្រះត្រៃបិដក ភាគ ១២

 [​៤៤៤​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​សម្ដែងធម៌​ ​ដល់​មនុស្ស​ ​មាន​ដំបង​ក្នុង​ដៃ​ ​ត្រូវ​អាបត្ដិ​ ​១​ ​គឺ​ ​ទុក្កដ​។​
 [​៤៤៥​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​សម្ដែងធម៌​ ​ដល់​មនុស្ស​ ​មាន​គ្រឿង​សស្ដ្រា​ក្នុង​ដៃ​ ​ត្រូវ​អាបត្ដិ១គឺ​ ​ទុក្កដ​។​
 [​៤៤៦​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​សម្ដែងធម៌​ ​ដល់​មនុស្ស​ ​មាន​គ្រឿងអាវុធ​ក្នុង​ដៃ​ ​ត្រូវ​អាបត្ដិ១គឺ​ ​ទុក្កដ​។​ ​

​ចប់​ ​វគ្គទី៦​។


 [​៤៤៧​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​សម្ដែងធម៌​ ​ដល់​មនុស្ស​ ​ពាក់​ទ្រនាប់ជើង​ ​ត្រូវ​អាបត្ដិ១​ ​គឺ​ ​ទុក្កដ​។​ ​
 [​៤៤៨​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​សម្ដែងធម៌​ ​ដល់​មនុស្ស​ពាក់​ស្បែកជើង​ ​ត្រូវ​អាបត្ដិ​ ​១គឺ​ ​ទុក្កដ​។​
 [​៤៤៩​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​សម្ដែងធម៌​ដល់​មនុស្ស​ ​ដែល​នៅ​លើ​យាន​ ​ត្រូវ​អាបត្ដិ១គឺ​ ​ទុក្កដ​។​ ​
 [​៤៥០​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​សម្ដែងធម៌​ ​ដល់​មនុស្ស​ដែល​នៅ​លើ​ដំណេក​ ​ត្រូវ​អាបត្ដិ១គឺ​ ​ទុក្កដ​។​
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636801572138902894
ទៅកាន់ទំព័រ៖