ព្រះត្រៃបិដក ភាគ ១២

 [​៤៦២​]​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​អាបត្ដិ​របស់​ភិក្ខុ​ដែល​សេព​មេថុនធម្ម​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ​ប៉ុន្មាន​។​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​អាបត្ដិ​របស់​ភិក្ខុ​ ​ដែល​សេព​មេថុនធម្ម​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ២​ ​គឺ​សីលវិបត្ដិ​ក៏​មាន​ ​អាចារ​វិ​បត្ដិ​ក៏​មាន​។​ ​បេ​។​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​អាបត្ដិ​របស់​ភិក្ខុ​ដែល​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បន្ទោឧច្ចារៈ​ ​បស្សាវៈ​ ​ឬ​ស្ដោះ​ទឹកមាត់​ក្នុងទឹក​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ​ប៉ុន្មាន​។​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​អាបត្ដិ​របស់​ភិក្ខុ​ដែល​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បន្ទោឧច្ចារៈ​ ​បស្សាវៈ​ ​ឬ​ស្ដោះ​ទឹកមាត់​ក្នុងទឹក​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ១គឺ​ ​អាចារ​វិ​បត្ដិ​។​ ​

​ចប់​ ​វិ​បត្ដិ​វារៈ​ទី៣​។​


 [​៤៦៣​]​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង៧​ ​អាបត្ដិ​របស់​ភិក្ខុ​ដែល​សេព​មេថុនធម្ម​ ​លោកសង្គ្រោះ​ដោយ​កង​នៃ​អាបត្ដិ​ប៉ុន្មាន​។​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង៧​ ​អាបត្ដិ​របស់​ភិក្ខុ​ដែល​សេព​មេថុនធម្ម​ ​លោកសង្គ្រោះ​ ​ដោយ​កង​នៃ​អាបត្ដិ៣កង​ ​គឺ​ ​កង​នៃ​បា​រាជិ​កា​បត្ដិ​ក៏​មាន​ ​កង​នៃ​ថុល្ល​ច្ច​យា​បត្ដិ​ក៏​មាន​ ​កង​នៃ​ទុ​ក្ក​ដា​បត្ដិ​ក៏​មាន​។​ ​បេ​។​ ​បណ្ដា​កង​នៃ​អាបត្ដិ​
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 636801573583935545
ទៅកាន់ទំព័រ៖