ព្រះត្រៃបិដក ភាគ ១២

បន្ទោឧច្ចារៈ​ ​បស្សាវៈ​ ​ឬ​ស្ដោះ​ទឹកមាត់​ក្នុងទឹក​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​គឺ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​វាចា​ឡើយ​។​ ​

​ចប់​ ​សមុដ្ឋាន​វារៈ​ទី៥​។​


 [​៤៦៥​]​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​អាបត្ដិ​របស់​ភិក្ខុ​ដែល​សេព​មេថុនធម្ម​ ​ចាត់ជា​អធិករណ៍​ណា​។​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​អាបត្ដិ​របស់​ភិក្ខុ​ដែល​សេព​មេថុនធម្ម​ ​ចាត់ជា​អា​បត្ដា​ធិ​ករណ៍​។​បេ​។​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​អាបត្ដិ​របស់​ភិក្ខុ​ដែល​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បន្ទោឧច្ចារៈ​ ​បស្សាវៈ​ ​ឬ​ស្ដោះ​ទឹកមាត់​ក្នុងទឹក​ ​ចាត់ជា​អធិករណ៍​ណា​។​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​អាបត្ដិ​របស់​ភិក្ខុ​ដែល​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បន្ទោឧច្ចារៈ​ ​បស្សាវៈ​ ​ឬ​ស្ដោះ​ទឹកមាត់​ក្នុងទឹក​ ​ចាត់ជា​អា​បត្ដា​ធិ​ករណ៍​។​

​ចប់​ ​អធិករណ​វារៈ​ទី៦​។​


 [​៤៦៦​]​ ​បណ្ដា​សមថៈ​ទាំង៧​ ​អាបត្ដិ​របស់​ភិក្ខុ​ដែល​សេព​មេថុនធម្ម​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​បណ្ដា​សមថៈ​ទាំង៧​ ​
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 636801574637155786
ទៅកាន់ទំព័រ៖