ព្រះត្រៃបិដក ភាគ ១២
អាបត្ដិរបស់ភិក្ខុដែលសេពមេថុនធម្ម រម្ងាប់ដោយសមថៈ៣គឺ សម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មានខ្លះ សម្មុខាវិន័យ និងតិណវត្ថារកៈក៏មានខ្លះ
(១) ។បេ។ បណ្ដាសមថៈទាំង៧ អាបត្ដិរបស់ភិក្ខុដែលអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះទឹកមាត់ក្នុងទឹក រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាសមថៈទាំង៧ អាបត្ដិរបស់ភិក្ខុដែលអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះទឹកមាត់ក្នុងទឹក រម្ងាប់ដោយសមថៈ៣គឺ សម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មានខ្លះ សម្មុខាវិន័យ និងតិណវត្ថារកៈក៏មានខ្លះ។
ចប់ សមថវារៈទី៧។
(១) ក្នុងទីនេះ បើនិយាយតាមឈ្មោះសមថៈ ឃើញថា៣ តែបើនិយាយតាមសេចក្ដីរួម នៅតែ២វិញ ដូចសេចក្ដីដែលប្រែហើយនេះ។ ព្រោះក្នុងសុមង្គលវិលាសិនីអដ្ឋកថាទីឃនិកាយ ត្រង់សង្គីតិសូត្រ ពន្យល់ថា អាបត្ដាធិករណ៍ រម្ងាប់ដោយសម្មុខាវិន័យតែម្យ៉ាងមិនបានទេ ដូចយ៉ាង ភិក្ខុសម្ដែងលហុកាបត្ដិ ក្នុងសម្នាក់ភិក្ខុ១រូប ឬកណ្ដាលជំនុំសង្ឃ ឬគណៈ ក្នុងកាលណា ទើបហៅថា អាបត្ដាធិករណ៍រម្ងាប់ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈ ក្នុងកាលនោះ។ ព្រោះហេតុដូច្នោះ បានជាលោកពោលថា អាបត្ដាធិករណ៍ តែងរម្ងាប់ដោយន័យ២យ៉ាង គឺដោយសម្មុខាវិន័យ និងបដិញ្ញតករណៈក៏មានខ្លះ ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មានខ្លះ ដោយប្រការដូច្នេះ។
ID: 636801575092871852
ទៅកាន់ទំព័រ៖