ព្រះត្រៃបិដក ភាគ ១២

បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​ទាំងនោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​គឺ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​វាចា​ឡើយ​។​ ​បណ្ដា​អធិករណ៍​ទាំង២​ ​អាបត្ដិ​ទាំងនោះ​ ​ចាត់ជា​អា​បត្ដា​ធិ​ករណ៍​។​ ​បណ្ដា​សមថៈ​ទាំង៧​ ​អាបត្ដិ​ទាំងនោះ​ ​រម្ងាប់​ដោយ​សមថៈ៣​ ​គឺ​សម្មុ​ខា​វិន័យ​ ​និង​បដិញ្ញាត​ក​រណៈ​ក៏​មាន​ខ្លះ​ ​សម្មុ​ខា​វិន័យ​ ​និង​តិណ​វត្ថា​រកៈ​ក៏​មាន​ខ្លះ​។​បេ​។​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បន្ទោឧច្ចារៈ​ ​បស្សាវៈ​ ​ឬ​ស្ដោះ​ទឹកមាត់​ក្នុងទឹក​ ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​។​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បន្ទោឧច្ចារៈ​ ​បស្សាវៈ​ ​ឬ​ស្ដោះ​ទឹកមាត់​ក្នុងទឹក​ ​ត្រូវ​អាបត្ដិ១គឺ​ ​ទុក្កដ​។​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បន្ទោឧច្ចារៈ​ ​បស្សាវៈ​ ​ឬ​ ​ស្ដោះ​ទឹកមាត់​ក្នុងទឹក​ ​ត្រូវ​អាបត្ដិ១នេះឯង​។​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​អាបត្ដិ​នោះ​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ​ប៉ុន្មាន​។​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង៧​ ​អាបត្ដិ​នោះ​ ​លោកសង្គ្រោះ​ដោយ​កង​នៃ​អាបត្ដិ​ប៉ុន្មាន​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មាន​។​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​អាបត្ដិ​នោះ​ ​ចាត់ជា​អធិករណ៍​ណា​។​ ​បណ្ដា​សមថៈ​ទាំង៧​ ​អាបត្ដិ​នោះ​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636801575596710670
ទៅកាន់ទំព័រ៖