ព្រះត្រៃបិដក ភាគ ១២

ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នូវ​ព្រះ​ឧទាយិ​មាន​អាយុ​។​ ​ព្រោះ​រឿងរ៉ាវ​ ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ព្រះ​ឧទាយិ​មាន​អាយុ​ ​និយាយ​សរសើរ​ ​ការបម្រើ​ដោយ​កាម​ ​ដើម្បី​ខ្លួន​ ​ក្នុង​សម្នាក់​មាតុគ្រាម​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​៣​ ​យ៉ាង​។​ ​បេ​។​ ​
 [​១៣​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​សង្ឃាទិសេស​ ​ចំពោះ​ភិក្ខុ​ដែល​ប្រព្រឹត្ដ​និយាយ​ដឹកនាំ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​ ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នូវ​ព្រះ​ឧទាយិ​ ​មាន​អាយុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ព្រះ​ឧទាយិ​មាន​អាយុ​ ​និយាយ​ដឹកនាំ​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ​ ​១​ ​អនុ​ប្ប​ញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​អំពី​សមុដ្ឋាន​ទាំង៦យ៉ាងគឺ​ ​តាំង​ឡើង​អំពី​កាយ​ ​មិន​តាំង​ ​ឡើង​អំពី​វាចា​និង​ចិត្ដ១​ ​តាំង​ឡើង​អំពី​វាចា​ ​មិន​តាំង​ឡើង​អំពី​កាយ​ ​និង​ចិត្ដ១​ ​តាំង​ឡើង​អំពី​កាយ​និង​វាចា​ ​មិន​តាំង​ឡើង​អំពី​ចិត្ដ១​ ​តាំង​ឡើង​ ​អំពី​កាយ​ ​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​វាចា១​ ​តាំង​ឡើង​អំពី​វាចា​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​កាយ១​ ​តាំង​ឡើង​អំពី​កាយ​ ​អំពី​វាចា​ ​និង​ចិត្ដ១​។​បេ​។​
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636801462003373502
ទៅកាន់ទំព័រ៖