ព្រះត្រៃបិដក ភាគ ១២

បណ្ដា​វិ​បត្ដិ​ទាំង៤​ ​អាបត្ដិ​នោះ​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ១គឺ​ ​អាចារ​វិ​បត្ដិ​។​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង៧​ ​អាបត្ដិ​នោះ​ ​លោកសង្គ្រោះ​ដោយ​កង​នៃ​អាបត្ដិ១​ ​គឺ​កង​នៃ​ទុ​ក្ក​ដា​បត្ដិ​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​គឺ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​វាចា​ឡើយ​។​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​អាបត្ដិ​នោះ​ ​ចាត់ជា​អា​បត្ដា​អធិករណ៍​។​ ​បណ្ដា​សមថៈ​ទាំង៧អាបត្ដិ​នោះ​ ​រម្ងាប់​ដោយ​សមថៈ៣គឺ​ ​សម្មុ​ខា​វិន័យ​ ​និង​បដិញ្ញាត​ក​រណៈ​ក៏​មាន​ខ្លះ​ ​សម្មុ​ខា​វិន័យ​ ​និង​តិណ​វត្ថា​រកៈ​ ​ក៏​មាន​ខ្លះ​។​ ​

​ចប់​ ​សមុច្ចយ​វារៈ​ ​ទី៨​។​
​វារៈ​ទាំង៨​ ​ប្រការ​នេះ​ ​លោក​កត់ត្រា​ទុក​សម្រាប់​ស្វាធ្យាយ​។​
​ឧទ្ទាន​ ​គឺ​បញ្ជីរឿង​នៃ​មហា​វារៈ​នោះ​ ​ដូច្នេះ​


​[​៤៦៨​]​ ​រឿង​ព្រះមានព្រះភាគ​ ​(​ទ្រង់​បញ្ញ​ត្ដ​សិក្ខា​បទ​នោះ​ៗ​)​ ​ក្នុង​ទីណា១​ ​រឿង​បញ្ញ​ត្ដិ​ទាំង៩យ៉ាង១​ ​រឿង​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​វិន័យ​ ​ព្រោះ​អាស្រ័យ​ប្រយោជន៍​ប៉ុន្មាន​យ៉ាង១​ ​រឿង​សង្គ្រោះ​អាបត្ដិ​ចូល​នឹង​វិ​បត្ដិ១​ ​សមុដ្ឋាន​ ​និង​អធិករណ៍១​ ​សមថៈ១​ ​សមុច្ចយៈ​ ​(​ការ​រួបរួម​)​១​។​
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 636801576046216380
ទៅកាន់ទំព័រ៖