ព្រះត្រៃបិដក ភាគ ១២
សិក្ខាបទនោះ ជាសាធារណប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាឯកតោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ សិក្ខាបទនោះ ជាឧភតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៥ សិក្ខាបទនោះ ចាត់ចូលក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា។ សិក្ខាបទនោះ ចាត់ចូលក្នុងនិទាន រាប់បញ្ចូលក្នុងនិទាន។ សិក្ខាបទនោះ មកកាន់ឧទ្ទេស ត្រង់ឧទ្ទេសទីប៉ុន្មាន។ សិក្ខាបទនោះ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទី២។ បណ្ដាវិបត្ដិទាំង ៤ សិក្ខាបទនោះ ជាវិបត្ដិអ្វី។ សិក្ខាបទនោះ ជាសីលវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង ៧ សិក្ខាបទនោះ ជាកងនៃអាបត្ដិអ្វី។ សិក្ខាបទនោះ ជាកងនៃអាបត្ដិបារាជិក។ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។ បេ។ សិក្ខាបទនោះ បុគ្គលណាបាននាំមក។ ព្រះថេរៈទាំងឡាយ ដូចមានឈ្មោះខាងក្រោមបាននាំតៗគ្នាមក។
គឺព្រះថេរៈឈ្មោះឧបាលិ១ ទាសកៈ១ សោណកៈ១ សិគ្គវៈ១ និងព្រះមោគ្គលិបុត្ដជាគម្រប់៥អង្គ១ ឯព្រះថេរៈទាំងនេះ នៅ ក្នុងទ្វីបឈ្មោះជម្ពូដ៏មានសិរី។ តពីនោះមក ព្រះអរហន្ដទាំងឡាយ គឺព្រះថេរៈឈ្មោះមហិន្ទ១ ឥដ្ដិយៈ១ ឧត្ដិយៈ១សម្ពលៈ១។ បេ។
ID: 636801576751056694
ទៅកាន់ទំព័រ៖