ព្រះត្រៃបិដក ភាគ ១២

ព្រះ​នា​គ​ត្ថេ​រទាំង​នេះ​ ​លោក​មាន​ប្រាជ្ញា​ច្រើន​ ​ស្គាល់​ច្បាស់​ ​នូវ​ព្រះ​វិន័យ​ ​លោក​ឈ្លាស​ក្នុង​មគ្គ​ ​បាន​នាំគ្នា​ប្រកាស​នូវ​ព្រះ​វិនយបិដក​ ​ទុក​ក្នុង​តម្ព​បណ្ណិ​ទ្វីប​ ​គឺ​កោះ​លង្កា​។​

 [​៤៧០​]​ ​បារាជិក​សិក្ខាបទ​ណា​ ​ដែល​ព្រះមានព្រះភាគ​ ​ជា​អរហន្ដ​ ​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ ​(​នូវ​កាលដែល​គួរ​នឹង​បញ្ញ​ត្ដ​សិក្ខាបទ​)​ ​ទ្រង់​ឃើញ​(​នូវ​អំណាច​នៃ​ប្រយោជន៍​ទាំង​ ​១០​)​ ​ហើយ​ទ្រង់​បញ្ញ​ត្ដ​ ​ព្រោះ​បច្ច័យ​គឺ​កាន់​យក​នូវ​ទ្រព្យ​ដែលគេ​មិនបាន​ឱ្យ​ ​បារាជិក​សិក្ខាបទ​នោះ​ ​ទ្រង់​ ​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគររាជ​គ្រឹះ​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ធ​និយ​ភិក្ខុ​ ​ជា​កូន​នៃ​ស្មូនឆ្នាំង​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ធ​និយ​ភិក្ខុ​ ​ជា​កូន​នៃ​ស្មូនឆ្នាំង​ ​យក​ឈើ​ព្រះរាជទ្រព្យ​ដែលគេ​មិនបាន​ឱ្យ​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ១​ ​មាន​ ​អនុ​ប្ប​ញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​៣​ ​គឺ​ ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិន​បាន​តំាង​ឡើង​អំពី​វាចា​ក៏​មាន​ ​តាំង​ឡើង​អំពី​វាចា​និង​ចិត្ដ​ ​មិនបាន​តាំង​ឡើង​អំពី​កាយ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​និង​វាចា​និង​ចិត្ដ​ក៏​មាន​។​
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 636801577082685662
ទៅកាន់ទំព័រ៖