ព្រះត្រៃបិដក ភាគ ១២
[៤៧១] បារាជិកសិក្ខាបទ ដែលទ្រង់បញ្ញត្ដ ព្រោះបច្ច័យ គឺ ក្លែងធ្វើរាងកាយមនុស្សឱ្យធ្លាក់ចុះចាកជីវិត ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរវេសាលី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹង ភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុច្រើនរូបញ៉ាំងគ្នានិងគ្នាឱ្យធ្លាក់ចុះចាកជីវិត។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង ដោយសមុដ្ឋាន៣ គឺ តាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយនិងវាចានិងចិត្ដក៏មាន។
[៤៧២] បារាជិកសិក្ខាបទ ដែលទ្រង់បញ្ញត្ដ ព្រោះបច្ច័យគឺពោលអួតឧត្ដរិមនុស្សធម្ម ដែលមិនមាន មិនពិត ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរវេសាលី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុទាំងឡាយ ដែលនៅប្របឆ្នេរស្ទឹងវគ្គុមុទា។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកភិក្ខុនៅប្របឆ្នេរស្ទឹងវគ្គុមុទា ពោលសរសើរគុណឧត្ដរិមនុស្សធម្មនៃគ្នានិងគ្នាដល់ពួកគ្រហស្ថ។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ៣ គឺ តាំងឡើងអំពីកាយនិង
ID: 636801577401243883
ទៅកាន់ទំព័រ៖