ព្រះត្រៃបិដក ភាគ ១២
ចិត្ដ មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចានិងចិត្ដ មិនបាន តាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយនិងវាចានិងចិត្ដក៏មាន។
[៤៧៣] សង្ឃាទិសេសសិក្ខាបទណា ដែលព្រះមានព្រះភាគ ជាអរហន្ដ សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍១០យ៉ាង) ទ្រង់បញ្ញត្ដ ព្រោះបច្ច័យ គឺ ព្យាយាមញ៉ាំងអសុចិឱ្យឃ្លាតចេញ សង្ឃាទិសេសសិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ព្រោះរឿងដូចម្ដេច។ បេ។ សិក្ខាបទនោះ បុគ្គលណាបាននាំមក។ សង្ឃាទិសេសសិក្ខាបទណា ដែលព្រះមានព្រះភាគ ជាអរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍១០យ៉ាង) ទ្រង់បញ្ញត្ដ ព្រោះបច្ច័យ គឺព្យាយាមញុំាងអសុចិឱ្យឃ្លាតចេញ សង្ឃាទិសេសសិក្ខាបទនោះ ទ្រង់ បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះសេយ្យសកៈមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងព្រះសេយ្យសកៈមានអាយុ ព្យាយាមញ៉ាំងអសុចិឱ្យឃ្លាតចេញ។ ក្នុងសិក្ខាបទនោះ មានបញ្ញត្ដិ អនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិ
ID: 636801577743883481
ទៅកាន់ទំព័រ៖