ព្រះត្រៃបិដក ភាគ ១២

ដែរ​ឬទេ​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ១​ ​មាន​អនុ​ប្ប​ញ្ញ​ត្ដិ១​ ​ឯ​អនុ​ប្ប​ន្ន​ប្ប​ញ្ញ​ត្ដិ​ ​មិន​មាន​ក្នុង​សិក្ខាបទ​នោះ​ឡើយ​។​ ​សិក្ខាបទ​នោះ​ ​ជា​ ​សព្វ​ត្ថ​ប្ប​ញ្ញ​ត្ដិ​ ​ឬ​ជា​បទេស​ប្ប​ញ្ញ​ត្ដិ​។​ ​ជាស​ព្វ​ត្ថ​ប្ប​ញ្ញ​ត្ដិ​។​ ​សិក្ខាបទ​នោះ​ ​ជា​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​ ​ឬ​ជា​អ​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​។​ ​ជា​អ​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​។​ ​សិក្ខាបទ​នោះ​ ​ជាឯក​តោ​បញ្ញ​ត្ដិ​ ​ឬ​ជា​ឧភតោ​បញ្ញ​ត្ដិ​។​ ​ជាឯក​តោ​បញ្ញ​ត្ដិ​។​ ​បណ្ដា​បា​តិ​មោក្ខុ​ទ្ទេ​សទាំ​ង៥​ ​សិក្ខាបទ​នោះ​ ​ចាត់​ចូល​ ​ក្នុង​ឧទ្ទេស​ណា​ ​រាប់បញ្ចូល​ក្នុង​ឧទ្ទេស​ណា​។​ ​ចាត់​ចូលក្នុង​និទាន​ ​រាប់បញ្ចូល​ក្នុង​និទាន​។​ ​សិក្ខាបទ​នោះ​មកកាន់​ឧទ្ទេស​ត្រង់​ឧទ្ទេស​ទីប៉ុន្មាន​។​ ​មកកាន់​ឧទ្ទេស​ត្រង់​ឧទ្ទេស​ទី​ ​៣​។​ ​បណ្ដា​វិ​បត្ដិ​ទាំង​ ​៤​ ​សិក្ខាបទ​នោះ​ ​ជា​វិ​បត្ដិ​អ្វី​។​ ​ជា​សីលវិបត្ដិ​។​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង​ ​៧​ ​សិក្ខាបទ​នោះ​ ​ជា​កង​នៃ​អាបត្ដិ​អ្វី​។​ ​ជា​កង​នៃ​អាបត្ដិ​សង្ឃាទិសេស​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មាន​។​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​គឺ​ ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិន​បាន​តំាង​ឡើង​អំពី​វាចា​ឡើយ​។​ ​បេ​។​ ​សិក្ខាបទ​នោះ​ ​បុគ្គល​ណា​បាន​នាំមក​។​ ​ព្រះ​ថេរៈ​ទាំងឡាយ​ ​ដូច​មាន​នាម​ខាងក្រោម​ ​បាន​នាំ​តៗ​គ្នា​មក​។​ ​
​គឺ​ព្រះ​ថេរៈ​ឈ្មោះ​ឧបាលិ១​ ​ទាស​កៈ១​ ​សោ​ណ​កៈ១​ ​សិ​គ្គ​វៈ១​ ​និង​ព្រះ​មោ​គ្គ​លិ​បុ​ត្ដ​ជាគម្រប់៥អង្គ​ ​១​ ​ព្រះ​ថេរៈ​ទាំងនោះ​ ​ឋិត​
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 636801578057511419
ទៅកាន់ទំព័រ៖