ព្រះត្រៃបិដក ភាគ ១២

នៅក្នុង​ទ្វីប​ឈ្មោះ​ជម្ពូ​ដ៏​មាន​សិរី​។​ ​ត​អំពី​នោះ​មក​ ​មាន​ព្រះ​ ​អរហន្ដ​ទាំងឡាយ​ទៀត​ ​គឺ​ ​ព្រះ​ថេរៈ​ឈ្មោះ​មហិន្ទ១​ ​ឥដ្ដិយៈ១​ ​ឧ​ត្ដិយៈ១​ ​សម្ពលៈ១​។​ ​បេ​។​ ​ព្រះ​នា​គ​ត្ថេ​រទាំង​នេះ​ ​មាន​ប្រាជ្ញា​ច្រើន​ ​ចេះដឹង​នូវ​ព្រះ​វិន័យ​ ​ឈ្លាស​ក្នុង​មគ្គ​ ​នាំគ្នា​ប្រកាស​ព្រះ​វិនយបិដក​ ​ទុក​ក្នុង​តម្ព​បណ្ណិ​ទ្វីប​។​

 [​៤៧៤​]​ ​សង្ឃាទិសេស​សិក្ខាបទ​ ​ដែល​ទ្រង់​បញ្ញ​ត្ដ​ព្រោះ​បច្ច័យ​ ​គឺ​ដល់​នូវ​កាយ​សំសគ្គៈ​ជាមួយនឹង​មាតុគ្រាម​ ​(​ប៉ះពាល់​កាយ​មាតុគ្រាម​ជាដើម​)​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នរ​គ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ព្រះ​ឧទាយិ​មាន​អាយុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ព្រះ​ឧទាយិ​មាន​អាយុ​ ​ដល់​នូវ​កាយ​សំសគ្គៈ​ជាមួយនឹង​មាតុគ្រាម​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​ ​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​គឺ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​ឡើយ​។​
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636801578371669388
ទៅកាន់ទំព័រ៖