ព្រះត្រៃបិដក ភាគ ១២

 [​៤៧៥​]​ ​សង្ឃាទិសេស​សិក្ខាបទ​ ​ដែល​ទ្រង់​បញ្ញ​ត្ដ​ ​ព្រោះ​បច្ច័យ​គឺ​ ​និយាយ​លោម​មាតុគ្រាម​ដោយ​សម្ដី​ចែចង់​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​បារ​ព្ធ​នឹង​ព្រះ​ឧទាយិ​មាន​អាយុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ព្រះ​ឧទាយិ​មាន​អាយុ​ ​និយាយ​លោម​មាតុគ្រាម​ដោយ​សម្ដី​ចែចង់​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​៣​ ​គឺ​ ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​ក៏​មាន​ ​តាំង​ឡើង​អំពី​វាចា​និង​ចិត្ដ​ ​មិនបាន​តាំង​ឡើង​អំពី​កាយ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​និង​វាចា​និង​ចិត្ដ​ក៏​មាន​។​
 [​៤៧៦​]​ ​សង្ឃាទិសេស​សិក្ខាបទ​ ​ដែល​ទ្រង់​បញ្ញ​ត្ដ​ ​ព្រោះ​បច្ច័យ​គឺ​ ​និយាយ​សរសើរ​ការបម្រើ​ដោយ​កាម​ចំពោះខ្លួន​ ​ក្នុង​សម្នាក់​នៃ​មាតុគ្រាម​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ព្រះ​ឧទាយិ​មាន​អាយុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ព្រះ​ឧទាយិ​មាន​អាយុ​ ​និយាយ​សរសើរ​ការបម្រើ​ ​ដោយ​កាម​ចំពោះខ្លួន​ ​ក្នុង​សម្នាក់​នៃ​មាតុគ្រាម​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣​។
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 636801578664006109
ទៅកាន់ទំព័រ៖