ព្រះត្រៃបិដក ភាគ ១២

 [​៤៧៧​]​ ​សង្ឃាទិសេស​សិក្ខាបទ​ ​ដែល​ទ្រង់​បញ្ញ​ត្ដ​ព្រោះ​បច្ច័យ​ ​គឺ​ប្រព្រឹត្ដ​និយាយ​ដឹកនាំ​ស្ដ្រី​ដើម្បី​បុរស​ ​ដឹកនាំ​បុរស​ដើម្បី​ស្ដ្រី​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ព្រះ​ឧទាយិ​មាន​អាយុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ព្រះ​ឧទាយិ​មាន​អាយុ​ ​ប្រព្រឹត្ដ​និយាយ​ដឹកនាំ​ស្ដ្រី​ ​ដើម្បី​បុរស​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ​ ​១​ ​មាន​អនុ​ប្ប​ញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​ ​នៃ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង​ ​៦​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​និង​ចិត្ដ​ក៏​មាន​ ​តាំង​ឡើង​អំពី​វាចា​ ​មិនបាន​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​និង​វាចា​ ​មិនបាន​តាំង​ឡើង​អំពី​ចិត្ដ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​ក៏​មាន​ ​តាំង​ឡើង​អំពី​វាចា​និង​ចិត្ដ​ ​មិនបាន​តាំង​ឡើង​ ​អំពី​កាយ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​និង​វាចា​និង​ចិត្ដ​ក៏​មាន​។​
 ​[​៤៧៨​]​ ​សង្ឃាទិសេស​សិក្ខាបទ​ ​ដែល​ទ្រង់​បញ្ញ​ត្ដ​ព្រោះ​បច្ច័យ​ ​គឺ​ការប្រើ​គេ​ឱ្យធ្វើ​កុដិ​ ​ដោយ​ការ​សូម​គ្រឿងឧបករណ៍​ដោយខ្លួនឯង​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ដែន​អា​ឡ​វី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ភិក្ខុ​ទាំងឡាយ​ ​ដែល​នៅក្នុង​ដែន​អា​ឡ​វី​។​ ​ព្រោះ​ ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ពួក​ភិក្ខុ​នៅក្នុង​ដែន​អា​ឡ​វី​ ​ប្រើ​គេ​ឱ្យធ្វើ​កុដិ​ ​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636801578964023269
ទៅកាន់ទំព័រ៖