ព្រះត្រៃបិដក ភាគ ១២
            
        
        
            
            
                
                ដោយការសូមគ្រឿងឧបករណ៍ដោយខ្លួនឯង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើង ដោយសមុដ្ឋានទាំង៦។
 [៤៧៩] សង្ឃាទិសេសសិក្ខាបទ ដែលទ្រង់បញ្ញត្ដ ព្រោះបច្ច័យ គឺការប្រើគេឱ្យធ្វើវិហារធំ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរកោសម្ពី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះឆន្នៈមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលព្រះឆន្នៈមានអាយុ កាលនឹងជម្រះទីដីនៃវិហារ ក៏ប្រើគេឱ្យកាប់ដើមឈើដែលជាទីគោរព១ដើម។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង៦។
 [៤៨០] សង្ឃាទិសេសសិក្ខាបទ ដែលទ្រង់បញ្ញត្ដ ព្រោះបច្ច័យគឺ ចោទភិក្ខុផងគ្នាដោយអាបត្ដិបារាជិកមិនមានមូល ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងរាជគ្រឹះ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធ នឹងភិក្ខុឈ្មោះមេត្ដិយៈ និងភុម្មជកៈ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងភិក្ខុឈ្មោះមេត្ដិយៈ និងភុម្មជកៈ បានចោទព្រះទព្វមល្លបុត្ដមានអាយុ ដោយ អាបត្ដិបារាជិកមិនមានមូល។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ៣។
            
            
         
        
            
                ID: 636801579319303590 
                
            
            
                ទៅកាន់ទំព័រ៖