ព្រះត្រៃបិដក ភាគ ១២

 [​៤៨១​]​ ​សង្ឃាទិសេស​សិក្ខាបទ​ ​ដែល​ទ្រង់​បញ្ញ​ត្ដ​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​កាន់​យក​នូវ​លេស​ជា​គ្រឿង​អាង​បន្ដិចបន្ដួច​របស់​អធិករណ៍​ ​ជា​ចំណែក​ដទៃ​ ​ហើយ​ចោទ​ភិក្ខុ​ផងគ្នា​ដោយ​អាបត្ដិ​បារាជិក​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគររាជ​គ្រឹះ​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ភិក្ខុ​ឈ្មោះ​មេ​ត្ដិយៈ​ ​និង​ភុម្ម​ជ​កៈ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ភិក្ខុ​ឈ្មោះ​មេ​ត្ដិយៈ​និង​ភុម្ម​ជ​កៈ​ ​យកលេស​ជា​គ្រឿង​អាង​បន្ដិចបន្ដួច​ ​របស់​អធិករណ៍​ជា​ចំណែក​ដទៃ​ ​ហើយ​ចោទ​ព្រះ​ទព្វ​មល្ល​បុ​ត្ដមា​ន​អាយុ​ ​ដោយ​អាបត្ដិ​បារាជិក​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣​។​ ​
 [​៤៨២​]​ ​សង្ឃាទិសេស​សិក្ខាបទ​ ​ដែល​ទ្រង់​បញ្ញ​ត្ដ​ ​ព្រោះ​បច្ច័យ​ ​គឺ​ភិក្ខុ​អ្នក​បំបែក​សង្ឃ​ ​កាលបើ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​(​ហាមប្រាម​)​ ​ជាគម្រប់​បីដង​ ​ក៏​នៅតែ​មិន​លះបង់​កម្ម​នោះ​ចេញ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគររាជ​គ្រឹះ​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ភិក្ខុ​ឈ្មោះ​ទេវ​ទត្ដ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ភិក្ខុ​ឈ្មោះ​ទេវ​ទត្ដ​ ​ព្យាយាម​ដើម្បី​បំបែក​សង្ឃ​ ​ដែល​ព្រមព្រៀង​គ្នា​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ​ ​១​ ​គឺ​តាំង​ឡើង​អំពី​កាយ​និង​វាចា​និង​ចិត្ដ​។​
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 636801579625781119
ទៅកាន់ទំព័រ៖