ព្រះត្រៃបិដក ភាគ ១២

 [​៤៨៣​]​ ​សង្ឃាទិសេស​សិក្ខាបទ​ ​ដែល​ទ្រង់​បញ្ញ​ត្ដ​ព្រោះ​បច្ច័យ​ ​គឺ​ភិក្ខុ​ទាំងឡាយ​អ្នក​ប្រព្រឹត្ដ​តាម​ភិក្ខុ​អ្នក​បំបែក​សង្ឃ​ ​កាលបើ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​ជាគម្រប់​បីដង​ ​ក៏​នៅតែ​មិន​លះបង់​កម្ម​នោះ​ចេញ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគររាជ​គ្រឹះ​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ភិក្ខុ​ច្រើន​រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ភិក្ខុ​ច្រើន​រូប​ ​ប្រព្រឹត្ដ​តាម​ទេវ​ទត្ដ​ ​ដែល​ជា​អ្នក​ព្យាយាម​ដើម្បី​ ​បំបែក​សង្ឃ​ ​ហើយ​ជា​អ្នកពោល​ពាក្យ​ប្រមូល​ពួក​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​១​ ​គឺ​តាំង​ឡើង​អំពី​កាយ​និង​វាចា​និង​ចិត្ដ​។​
 [​៤៨៤​]​ ​សង្ឃាទិសេស​សិក្ខាបទ​ ​ដែល​ទ្រង់​បញ្ញ​ត្ដ​ព្រោះ​បច្ច័យ​ ​គឺ​ភិក្ខុ​ដែលគេ​ប្រដៅ​បាន​ដោយ​ក្រ​ ​កាលបើ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​ជាគម្រប់​បីដង​ ​ក៏​នៅតែ​មិន​លះបង់​កម្ម​នោះ​ចេញ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​កោ​សម្ពី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ ​ប្រារព្ធ​នឹង​ព្រះ​ឆ​ន្នៈ​មាន​អាយុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ ​ដែល​ព្រះ​ឆ​ន្នៈ​មាន​អាយុ​ ​កាល​ភិក្ខុ​ទាំងឡាយ​ ​និយាយ​ប្រដៅ​តាម​ធម៌​ ​ក៏​ធ្វើខ្លួន​ឱ្យ​គេ​ស្ដីថា​មិនបាន​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 636801579932578667
ទៅកាន់ទំព័រ៖