ព្រះត្រៃបិដក ភាគ ១២
បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងវាចានិងចិត្ដ។
[៤៨៥] សង្ឃាទិសេសសិក្ខាបទ ដែលទ្រង់បញ្ញត្ដ ព្រោះបច្ច័យ គឺភិក្ខុអ្នកទ្រុស្ដត្រកូល កាលបើសង្ឃសូត្រសមនុភាសនកម្មជាគម្រប់បីដង ក៏នៅតែមិនលះបង់កម្មនោះចេញ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងអស្សជិភិក្ខុនិងបុនព្វសុកភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលអស្សជិភិក្ខុនិងបុនព្វសុកភិក្ខុ សង្ឃបានធ្វើបព្វាជនីយកម្មហើយ ត្រឡប់ជា បន្ទោសសង្ឃថា សង្ឃលុះក្នុងឆន្ទាគតិ លុះក្នុងទោសាគតិ លុះក្នុងមោហាគតិ លុះក្នុងភយាគតិ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងវាចានិងចិត្ដ។ បេ។
[៤៨៦] អាបត្ដិទុក្កដណា ដែលព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍ទាំង១០) ទ្រង់បញ្ញត្ដ ព្រោះបច្ច័យគឺការអាស្រ័យនូវសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក
ID: 636801580661330349
ទៅកាន់ទំព័រ៖