ព្រះត្រៃបិដក ភាគ ១២

ភិក្ខុ​ត្រូវ​អាបត្ដិ​ទាំង៣នេះ​ ​ព្រោះ​បច្ច័យ​ ​គឺ​កា​រក្លែងញុំា​ងរាង​កាយ​នៃ​មនុស្ស​ ​ឱ្យ​ធ្លាក់ចុះ​ចាក​ជីវិត​។​
 [​៤៩០​]​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​ ​ព្រោះ​បច្ច័យ​ ​គឺ​កិរិយា​ពោល​អួត​ឧត្ដរិមនុស្ស​ធម្ម​ ​ដែល​មិន​មាន​ ​មិន​ពិត​ ​(​ក្នុង​ខ្លួន​)​។​ ​ភិក្ខុ​ត្រូវ​អាបត្ដិ៣​ ​ព្រោះ​បច្ច័យ​ ​គឺ​កិរិយា​ពោល​អួត​ឧត្ដរិមនុស្ស​ធម្ម​ ​ដែល​មិន​មាន​ ​មិន​ពិត​ ​(​ក្នុង​ខ្លួន​)​ ​គឺ​ភិក្ខុ​ជា​អ្នកមាន​ប្រាថ្នា​អាក្រក់​ ​មាន​សេចក្ដីប្រាថ្នា​គ្រប​សង្កត់​ ​ក៏​ពោល​អួត​ឧត្ដរិមនុស្ស​ធម្ម​ ​ដែល​មិន​មាន​ ​មិន​ពិត​ ​(​ក្នុង​ខ្លួន​)​ ​ត្រូវ​អាបត្ដិ​បារាជិក​ ​ភិក្ខុ​ពោល​ថា​ ​ភិក្ខុ​ណា​នៅក្នុង​វិហារ​របស់​អ្នក​ ​ភិក្ខុ​នោះ​ជា​ព្រះ​អរហន្ដ​ ​កាលបើ​គេ​ដឹងសេចក្ដី​ច្បាស់​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​កាលបើ​គេ​មិនដឹង​សេចក្ដីច្បាស់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ទាំង៣នេះ​ ​ព្រោះ​បច្ច័យ​ ​គឺ​កិរិយា​ពោល​អួត​ឧត្ដរិមនុស្ស​ធម្ម​ ​ដែល​មិន​មាន​ ​មិន​ពិត​ ​(​ក្នុង​ខ្លួន​)​។​
 [​៤៩១​]​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​ព្យាយាម​បញ្ចេញ​អសុចិ​។​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ ​៣​ ​ព្រោះ​បច្ច័យ​ ​គឺ​ព្យាយាម​បញ្ចេញ​អសុចិ​ ​គឺ​ភិក្ខុ​គិត​នឹង​បញ្ចេញ​អសុចិ​ ​ក៏​ព្យាយាម​ញ៉ាំង​អសុចិ​ឱ្យ​ឃ្លាត​ចេញ​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​ ​ភិក្ខុ​គិត​នឹង​បញ្ចេញ​អសុចិ​ ​ក៏​ព្យាយាម​ ​ប៉ុន្ដែ​ទឹកអសុចិ​មិន​ឃ្លាត​ចេញ​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ ​ប្រយោគ​ដែល​ព្យាយាម​។​
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636801581733471672
ទៅកាន់ទំព័រ៖