ព្រះត្រៃបិដក ភាគ ១២
បឋមបារាជិក ចាត់ចូលក្នុងអធិករណ៍ណា។ បណ្ដាសមថៈទាំង៧យ៉ាង បឋមបារាជិក រម្ងាប់ដោយសមថៈប៉ុន្មានយ៉ាង។ អ្វីជាវិន័យក្នុងបឋមបារាជិកនោះ អ្វីជាអភិវិន័យក្នុងបឋមបារាជិកនោះ អ្វីជាបាតិមោក្ខក្នុងបឋមបារាជិកនោះ អ្វីជាអធិប្បាតិមោក្ខ ក្នុងបឋមបារាជិកនោះ អ្វីជាវិបត្ដិ អ្វីជាសម្បត្ដិ អ្វីជាសេចក្ដីប្រតិបត្ដិ (ក្នុងបឋមបារាជិកនោះ)។ បឋមបារាជិក ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដទុកមក ព្រោះអាស្រ័យអំណាចប្រយោជន៍ប៉ុន្មានយ៉ាង។ ជនពួកណាសិក្សា។ ជនពួកណា ដែលមានសិក្ខាសិក្សាហើយ។ បឋមបារាជិក ឋិតនៅក្នុងជនពួកណា។ ជនពួកណាទ្រទ្រង់ទុក។ បឋមបារាជិក ជាពាក្យរបស់នរណា។ នរណានាំមក។
[២] សួរថា បឋមបារាជិក ព្រះមានព្រះភាគអរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ ឃើញច្បាស់ទ្រង់បញ្ញត្ដក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរវេសាលី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវសុទិន្នភិក្ខុជាកូននៃកលន្ទសេដ្ឋី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលសុទិន្នភិក្ខុជាបុត្ដ នៃកលន្ទសេដ្ឋី សេពមេថុនធម្មនឹងបុរាណទុតិយិកា
ID: 636801456081154771
ទៅកាន់ទំព័រ៖