ព្រះត្រៃបិដក ភាគ ១២

គឺ​សីលវិបត្ដិ​ក៏​មាន​ ​អាចារ​វិ​បត្ដិ​ក៏​មាន​។​ ​បេ​។​ ​អាបត្ដិ​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​ ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បន្ទោឧច្ចារៈ​ ​បស្សាវៈ​ក្ដី​ ​ទឹកមាត់​ក្ដី​ ​ក្នុងទឹក​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ​ប៉ុន្មាន​។​ ​អាបត្ដិ​ ​ព្រោះ​បច្ច័យ​ ​គឺ​ ​ការ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បន្ទោឧច្ចារៈ​ក្ដី​ ​បស្សាវៈ​ក្ដី​ ​ទឹកមាត់​ក្ដី​ ​ក្នុងទឹក​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ១​ ​គឺ​អាចារ​វិ​បត្ដិ​។​ ​

​ចប់​ ​វិ​បត្ដិ​វារៈ​ទី៣​។​


 ​[​៥០៦​]​ ​ពួក​អាបត្ដិ​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​សេព​មេថុនធម្ម​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង​ ​៧​ ​សង្គ្រោះ​ដោយ​កង​នៃ​អាបត្ដិ​ប៉ុន្មាន​។​ ​ពួក​អាបត្ដិ​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​សេព​មេថុនធម្ម​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង៧​ ​សង្គ្រោះ​ដោយ​កង​នៃ​អាបត្ដិ៤​ ​គឺ​កង​នៃ​អាបត្ដិ​បារាជិក​ក៏​មាន​ ​កង​នៃ​អាបត្ដិ​ថុល្លច្ច័យ​ក៏​មាន​ ​កង​នៃ​អាបត្ដិ​បាចិត្ដិយៈ​ក៏​មាន​ ​កង​នៃ​អាបត្ដិ​ទុក្កដ​ក៏​មាន​។​ ​បេ​។​ ​អាបត្ដិ​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បន្ទោឧច្ចារៈ​ក្ដី​ ​បស្សាវៈ​ក្ដី​ ​ទឹកមាត់​ក្ដី​ ​ក្នុងទឹក​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង៧​ ​សង្គ្រោះ​ដោយ​
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 636801583927447160
ទៅកាន់ទំព័រ៖