ព្រះត្រៃបិដក ភាគ ១២
[៥០៨] ពួកអាបត្ដិ ព្រោះបច្ច័យ គឺការសេពមេថុនធម្ម បណ្ដាអធិករណ៍ទាំង៤ ជាអធិករណ៍អ្វី។ ពួកអាបត្ដិ ព្រោះបច្ច័យ គឺការសេពមេថុនធម្ម បណ្ដាអធិករណ៍ទាំង៤ ជាអាបត្ដាធិករណ៍។ បេ។ អាបត្ដិ ព្រោះបច្ច័យ គឺការអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក បណ្ដាអធិករណ៍ទាំង៤ ជាអធិករណ៍អ្វី។ អាបត្ដិ ព្រោះបច្ច័យ គឺការអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក បណ្ដាអធិករណ៍ទាំង ៤ ជាអាបត្ដាធិករណ៍។
ចប់ អធិករណវារៈ ទី៦។
[៥០៩] ពួកអាបត្ដិ ព្រោះបច្ច័យ គឺការសេពមេថុនធម្ម បណ្ដាសមថៈទាំង ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ ពួកអាបត្ដិ ព្រោះបច្ច័យ គឺការសេពមេថុនធម្ម បណ្ដាសមថៈទាំង ៧ រម្ងាប់ដោយសមថៈ៣ គឺដោយ សម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។ បេ។ អាបត្ដិ ព្រោះបច្ច័យ គឺការអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក បណ្ដាសមថៈ
ID: 636801584772195477
ទៅកាន់ទំព័រ៖