ព្រះត្រៃបិដក ភាគ ១២
ទាំង៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ អាបត្ដិ ព្រោះបច្ច័យ គឺការអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក បណ្ដា សមថៈទាំង៧ រម្ងាប់ដោយសមថៈទាំង៣ គឺដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។
ចប់ សមថវារៈ ទី៧។
[៥១០] ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យ គឺការសេពមេថុនធម្ម។ ភិក្ខុ ភិក្ខុនីត្រូវអាបត្ដិ៤ ព្រោះបច្ច័យ គឺការសេពមេថុនធម្ម គឺ ភិក្ខុសេពមេថុនធម្ម នឹងសរីរៈ (សព) ដែលសត្វមិនទាន់ទំពាស៊ី ត្រូវអាបត្ដិបារាជិក ភិក្ខុសេពមេថុនធម្ម នឹងសរីរៈ (សព) ដែលសត្វទំពាស៊ីដោយច្រើន ត្រូវអាបត្ដិថុល្លច្ច័យ ភិក្ខុបញ្ចូលអង្គជាត (ខ្លួន) ទៅក្នុងមុខទ្វារ ដែលបើកហា តែមិនឱ្យប៉ះពាល់ ត្រូវអាបត្ដិទុក្កដ ភិក្ខុនី ត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះអង្គជាតដែលធ្វើដោយជ័រឈើ ឬកាកលាក់ដ៏រលីង
(១) ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិទាំង៤នេះ ព្រោះបច្ច័យ គឺការសេពមេថុនធម្ម។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិទាំងនេះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ អាបត្ដិទាំងនោះ សង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។
(១) មើលភិក្ខុនីវិភង្គ បច្ចេកភាគទី៥ បព្វៈ ១៦១ ទំព័រ ១២៦។
ID: 636801585210140526
ទៅកាន់ទំព័រ៖