ព្រះត្រៃបិដក ភាគ ១២

បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​ទាំងនោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មាន​។​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​ជា​អធិករណ៍​អ្វី​។​ ​បណ្ដា​សមថៈ​ទាំង៧​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​អាបត្ដិ​ទាំងនោះ​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ២​ ​គឺ​សីលវិបត្ដិ​ក៏​មាន​ ​អាចារ​វិ​បត្ដិ​ក៏​មាន​។​ ​បណ្ដា​កង​នៃ​ ​អាបត្ដិ​ទាំង៧​ ​អាបត្ដិ​ទាំងនោះ​ ​សង្គ្រោះ​ដោយ​កង​នៃ​អាបត្ដិ៤​ ​គឺ​កង​នៃ​អាបត្ដិ​បារាជិក​ក៏​មាន​ ​កង​នៃ​អាបត្ដិ​ថុល្លច្ច័យ​ក៏​មាន​ ​កង​នៃ​អាបត្ដិ​បាចិត្ដិយៈ​ក៏​មាន​ ​កង​នៃ​អាបត្ដិ​ទុក្កដ​ក៏​មាន​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​ទាំងនោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​គឺ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​ឡើយ​។​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​អាបត្ដិ​ទាំងនោះ​ ​ជា​អា​បត្ដា​ធិ​ករណ៍​។​ ​បណ្ដា​សមថៈ​ទាំង​ ​៧​ ​អាបត្ដិ​ទាំងនោះ​ ​រម្ងាប់​ដោយ​សមថៈ៣​ ​គឺ​ដោ​យស​ម្មុ​ខា​វិន័យ​ ​និង​បដិញ្ញាត​ក​រណៈ​ក៏​មាន​ ​ដោ​យស​ម្មុ​ខា​វិន័យ​ ​និង​តិណ​វត្ថា​រកៈ​ក៏​មាន​។​ ​បេ​។​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បន្ទោឧច្ចារៈ​ក្ដី​ ​បស្សាវៈ​ក្ដី​ ​ទឹកមាត់​ក្ដី​ ​ក្នុងទឹក​។​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ទុក្កដ១​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បន្ទោឧច្ចារៈ​ក្ដី​ ​បស្សាវៈ​ក្ដី​ ​ទឹកមាត់​ក្ដី​ ​ក្នុងទឹក
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 636801585440193685
ទៅកាន់ទំព័រ៖