ព្រះត្រៃបិដក ភាគ ១២
ភិក្ខុត្រូវអាបត្ដិ១នេះឯង ព្រោះបច្ច័យ គឺការអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ សង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍ទាំង៤ ជាអធិករណ៍អ្វី។ បណ្ដាសមថៈទាំង៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិនោះ រាប់បញ្ចូលក្នុងវិបត្ដិ១ គឺអាចារវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង៧ សង្គ្រោះដោយកងនៃអាបត្ដិ១ គឺកងនៃអាបត្ដិទុក្កដ។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។ បណ្ដាអធិករណ៍ទាំង៤ ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង៧ រម្ងាប់ដោយ សមថៈ៣ គឺដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។
ចប់ សមុច្ចយវារៈ ទី៨។
ចប់ បច្ចយវារៈទាំង៨។
ចប់ មហាវារៈ១៦ ក្នុងមហាវិភង្គ។
ID: 636801585752041521
ទៅកាន់ទំព័រ៖