ព្រះត្រៃបិដក ភាគ ១២
បញ្ចមបារាជិកសិក្ខាបទ ដែលព្រះមានព្រះភាគ ទ្រង់បញ្ញត្ដដល់ពួកភិក្ខុនី ព្រោះអាស្រ័យអំណាចនៃប្រយោជន៍ប៉ុន្មាន។ ស្រីពួកណាសិក្សា។ ស្រីពួកណា ដែលឈ្មោះថាមានសិក្ខាសិក្សាស្រេចហើយ។ សិក្ខាបទនោះឋិតនៅក្នុងពួកស្រីណា។ ពួកស្រីណាទ្រទ្រង់។ សិក្ខាបទនោះ ជាពាក្យរបស់បុគ្គលណា។ សិក្ខាបទនោះ បុគ្គលណាបាននាំមក។
[៥១២] បញ្ចមបារាជិកសិក្ខាបទណា ដែលព្រះមានព្រះភាគ ជាអរហន្ដ សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍ទាំង១០) ទ្រង់បញ្ញត្ដដល់ពួកភិក្ខុនី បញ្ចមបារាជិកសិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ ប្រារព្ធនឹងសុន្ទរីនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែល សុន្ទរីនន្ទាភិក្ខុនីជាស្រីមានតម្រេកដោយរាគៈ ក៏ត្រេកអរនឹងការចាប់ពាល់កាយនៃបុរសបុគ្គល ដែលមានតម្រេកដោយរាគៈ (ដូច្នោះដែរ)។ ក្នុងសិក្ខាបទនោះ មានបញ្ញត្ដិ អនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិដែរឬ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ ឯអនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិ មិនមាន ក្នុងសិក្ខាបទនោះឡើយ។ សិក្ខាបទនោះ ជាសព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ ជាសព្វត្ថប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាសាធារណប្បញ្ញត្ដិ
ID: 636801586449411409
ទៅកាន់ទំព័រ៖