ព្រះត្រៃបិដក ភាគ ១២

បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​ ​សមុដ្ឋាន៣យ៉ាង​។​ ​បេ​។​ ​
 [​១៨​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​សង្ឃាទិសេស​ចំពោះ​ ​ភិក្ខុ​(​អ្នក​ព្យាយាម​)​ ​បំបែក​សង្ឃ​ ​ដែល​សង្ឃ​បាន​សូ​ត្រ​សម​នុ​ភា​សន​កម្ម​អស់​វារៈ៣​ ​ដង​ហើយ​ ​នៅតែ​មិន​លះបង់​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ ​ក្នុង​នគររាជ​គ្រឹះ​។​ ​ទ្រង់​ប្រារឰ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នូវ​ភិក្ខុ​ឈ្មោះ​ ​ទេវ​ទត្ដ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ទេវ​ទត្ដ​ភិក្ខុ​ព្យាយាម​ ​ដើម្បី​បំបែក​សង្ឃ​ ​ដែល​ព្រមព្រៀង​គ្នា​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​១​ ​គឺ​តាំង​ឡើង​អំពី​កាយវាចា​ចិត្ដ​។​ ​បេ​។​ ​
 [​១៩​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​សង្ឃាទិសេស​ចំពោះ​ ​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ប្រព្រឹត្ដ​តាម​នូវ​ភិក្ខុ​ដែល​ ​(​ព្យាយាម​)​ ​បំបែក​សង្ឃ​ ​សង្ឃ​បាន​សូ​ត្រ​សម​នុ​ភា​សន​កម្ម​អស់​វារៈ៣​ ​ដង​ ​នៅតែ​មិន​លះបង់​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគររាជ​គ្រឹះ​។​ ​ទ្រង់​ប្រារឰ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នូវ​ភិក្ខុ​ច្រើន​រូប​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ភិក្ខុ​ ​ទាំងឡាយ​ច្រើន​រូប​ ​ប្រព្រឹត្ដ​តាម​ទេវ​ទត្ដ​ ​ជា​អ្នក​ព្យាយាម​ដើម្បី​បំបែក​សង្ឃ​។​ ​
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 636801463070724551
ទៅកាន់ទំព័រ៖