ព្រះត្រៃបិដក ភាគ ១២
ឬជាអសាធារណប្បញ្ញត្ដិ។ ជាអសាធារណប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាឯកតោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៤ សិក្ខាបទនោះ តើចាត់ចូលក្នុងឧទ្ទេសអ្វី រាប់បញ្ចូលក្នុងឧទ្ទេសអ្វី។ ចាត់ចូលក្នុងនិទាន រាប់បញ្ចូលក្នុងនិទាន។ សិក្ខាបទនោះមកកាន់ឧទ្ទេស ត្រង់ឧទ្ទេសទីប៉ុន្មាន។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទី២។ បណ្ដាវិបត្ដិទាំង៤ សិក្ខាបទនោះ ជាវិបត្ដិអ្វី។ ជាសីលវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង៧ សិក្ខាបទនោះ ជាកងនៃអាបត្ដិអ្វី។ ជាកងនៃអាបត្ដិបារាជិក។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។ បណ្ដាអធិករណ៍ទាំង៤ អាបត្ដិនោះ ជាអធិករណ៍អ្វី។ ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង ៧ អាបត្ដិនោះ រម្ងាប់ដោយសមថៈប៉ុន្មាន។ រម្ងាប់ដោយសមថៈ២ គឺដោយសម្មុខាវិន័យ១ បដិញ្ញាតករណៈ១។ អ្វីហៅថាវិន័យក្នុងសិក្ខាបទនោះ អ្វីហៅថាអភិវិន័យក្នុងសិក្ខាបទនោះ។ បញ្ញត្ដិ ហៅថាវិន័យ ការចែកបទមាតិកា ហៅថាអភិវិន័យ។ អ្វីហៅថាបាតិមោក្ខ ក្នុងសិក្ខាបទនោះ អ្វីហៅថាអធិប្បាតិមោក្ខ ក្នុងសិក្ខាបទនោះ។ បញ្ញត្ដិ ហៅថាបាតិមោក្ខ ការចែកបទមាតិកា ហៅថា
ID: 636801586720306903
ទៅកាន់ទំព័រ៖