ព្រះត្រៃបិដក ភាគ ១២
អធិប្បាតិមោក្ខ។ អ្វីហៅថាវិបត្ដិ។ ការមិនសង្រួមហៅថាវិបត្ដិ។ អ្វីហៅថាសម្បត្ដិ។ ការសង្រួមហៅថាសម្បត្ដិ។ អ្វីហៅថាបដិបត្ដិ។ ភិក្ខុនីសមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ដរាបដល់អស់ជីវិត មានជីវិតជាទីបំផុត ដោយគិតថា អញនឹងមិនធ្វើអំពើយ៉ាងនេះ (ហៅថា បដិបត្ដិ)។ បញ្ចមបារាជិកសិក្ខាបទ ដែលព្រះមានព្រះភាគ ទ្រង់បញ្ញត្ដដល់ពួកភិក្ខុនី ព្រោះអាស្រ័យអំណាចនៃប្រយោជន៍ប៉ុន្មាន។ បញ្ចមបារាជិកសិក្ខាបទ ដែលព្រះមានព្រះភាគ ទ្រង់បញ្ញត្ដដល់ពួកភិក្ខុនី ព្រោះអាស្រ័យអំណាចនៃប្រយោជន៍ទាំង១០យ៉ាង គឺដើម្បីសេចក្ដីល្អ ដល់សង្ឃ១ ដើម្បីសេចក្ដីសប្បាយដល់សង្ឃ១ ដើម្បីការសង្កត់សង្កិន ពួកភិក្ខុនីដែលមិនអៀនខ្មាស១ ដើម្បីការនៅជាសុខស្រួលដល់ពួក ភិក្ខុនីដែលមានសីលជាទីស្រឡាញ់១ ដើម្បីរារាំងអាសវធម៌ទាំងឡាយ ដែលមានក្នុងបច្ចុប្បន្ន១ ដើម្បីកម្ចាត់បង់នូវអាសវធម៌ទាំងឡាយដែលមានក្នុងបរលោក១ ដើម្បីញ៉ាំងពួកជនដែលមិនទាន់ជ្រះថ្លា ឱ្យជ្រះថ្លាឡើង១ ដើម្បីញុំាងពួកជនដែលជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លាច្រើនឡើង១ ដើម្បីញុំាងព្រះសទ្ធម្មឱ្យតាំងនៅមាំ១ ដើម្បីអនុគ្រោះដល់វិន័យ១។ ស្រីពួកណាសិក្សា (ក្នុងសិក្ខាបទនោះ)។ ពួកស្រីដែលនៅជាសេក្ខបុគ្គល និងពួកស្រីដែលជ្រះថ្លាក្នុងកុសលធម៌តែជាបុថុជ្ជន
ID: 636801586942689622
ទៅកាន់ទំព័រ៖