ព្រះត្រៃបិដក ភាគ ១២
រមែងសិក្សាក្នុងសិក្ខាបទនោះ។ ពួកស្រីណាឈ្មោះថាមានសិក្ខាសិក្សាហើយ។ ពួកភិក្ខុនីដែលជាព្រះអរហន្ដឈ្មោះថាមានសិក្ខាសិក្សាហើយ។ សិក្ខាបទនោះ ឋិតនៅក្នុងពួកស្រីណា។ ឋិតនៅក្នុងពួកភិក្ខុនីដែលមានសេចក្ដីប្រាថ្នាក្នុងសិក្ខា។ ពួកភិក្ខុនីណាទ្រទ្រង់។ សិក្ខាបទនោះប្រព្រឹត្ដទៅក្នុងពួកភិក្ខុនីណា ពួកភិក្ខុនីនោះតែងទ្រទ្រង់ (នូវសិក្ខាបទនោះ)។ សិក្ខាបទនោះ ជាពាក្យរបស់បុគ្គលណា។ ជាពាក្យរបស់ព្រះមានព្រះ ភាគ អរហន្ដសម្មាសម្ពុទ្ធ។ សិក្ខាបទនោះ បុគ្គលណាបាននាំមក។ (ព្រះថេរៈទាំងឡាយដូចមាននាមខាងក្រោមនេះ) នាំតៗគ្នាមក។
គឺ ព្រះថេរៈឈ្មោះឧបាលិ១ ទាសកៈ១ សោណកៈ១ សិគ្គវៈ១ ព្រះមោគ្គលិបុត្ដជាគំរប់៥អង្គ១ ឯព្រះថេរៈទាំងនេះ ឋិតនៅក្នុងទ្វីបឈ្មោះជម្ពូដ៏មានសិរី។ តអំពីនោះមក មានព្រះថេរៈទាំងឡាយ គឺ ព្រះថេរៈឈ្មោះមហិន្ទ១ ឥដ្ដិយៈ១ ឧត្ដិយៈ១ សម្ពលៈ១។ បេ។ ព្រះនាគត្ថេរទាំងនេះ មានប្រាជ្ញាច្រើន ចេះដឹងព្រះវិន័យ ឈ្លាសក្នុងមគ្គ បានប្រកាសនូវព្រះវិនយបិដក ទុកក្នុង តម្ពបណ្ណិទ្វីប គឺកោះលង្កា។
ID: 636801591008612180
ទៅកាន់ទំព័រ៖