ព្រះត្រៃបិដក ភាគ ១២

 [​៥១៣​]​ ​ឆ​ដ្ឋ​បារាជិក​សិក្ខាបទ​ណា​ ​ដែល​ព្រះមានព្រះភាគ​ ​ព្រះ​អរហន្ដ​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ ​(​នូវ​កាលដែល​គួរ​នឹង​បញ្ញ​ត្ដ​សិក្ខាបទ​)​ ​ទ្រង់​ឃើញ​ ​(​នូវ​អំណាច​នៃ​ប្រយោជន៍​ទាំង១០​)​ ​ទ្រង់​បញ្ញ​ត្ដ​ ​ដល់​ភិក្ខុនី​ទាំងឡាយ​ ​ឆ​ដ្ឋ​បារាជិក​សិក្ខាបទ​នោះ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​ ​នឹង​ភិក្ខុនី​ឈ្មោះ​ថុល្ល​នន្ទា​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ថុល្ល​នន្ទា​ភិក្ខុនី​ដឹង​ហើយ​ ​មិន​ចោទ​ភិក្ខុនី​ដែល​ត្រូវ​អាបត្ដិ​បារាជិក​ដោយខ្លួនឯង​ ​ទាំង​មិនបាន​ប្រាប់​ដល់​គណៈ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​គឺ​ ​តាំង​ឡើង​អំពី​កាយ​និង​វាចា​និង​ចិត្ដ​។​
 [​៥១៤​]​ ​សត្ដ​ម​បារាជិក​សិក្ខាបទ​ ​សម្រាប់​ភិក្ខុនី​ទាំងឡាយ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ថុល្ល​នន្ទា​ភិក្ខុនី​ប្រព្រឹត្ដ​តាម​ភិក្ខុ​ឈ្មោះ​អ​រិដ្ឋៈ​ ​មាន​បុព្វបុរស​ជា​អ្នកសម្លាប់​ត្មាត​ ​ដែល​សង្ឃ​ព្រមព្រៀង​គ្នា​លើ​ក​វត្ដ​ហើយ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​(​ដូច​ក្នុង​ធុរនិក្ខេប​សិក្ខាបទ​)​។​
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636801591320930043
ទៅកាន់ទំព័រ៖