ព្រះត្រៃបិដក ភាគ ១២

និង​អនុ​ប្ប​ន្ន​ប្ប​ញ្ញ​ត្ដិ​ ​មិន​មាន​ក្នុង​សិក្ខាបទ​នោះ​ឡើយ​។​ ​សិក្ខាបទ​នោះ​ជា​ ​សព្វ​ត្ថ​ប្ប​ញ្ញ​ត្ដិ​ ​ឬ​ជា​បទេស​ប្ប​ញ្ញ​ត្ដិ​។​ ​ជាស​ព្វ​ត្ថ​ប្ប​ញ្ញ​ត្ដិ​។​ ​សិក្ខាបទ​នោះ​ជា​ ​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​ ​ឬ​ជា​អ​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​។​ ​ជា​អ​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​។​ ​សិក្ខាបទ​នោះ​ជាឯក​តោ​បញ្ញ​ត្ដិ​ ​ឬ​ជា​ឧភតោ​បញ្ញ​ត្ដិ​។​ ​ជាឯក​តោ​បញ្ញ​ត្ដិ​។​ ​បណ្ដា​បា​តិ​មោក្ខុ​ទ្ទេ​សទាំ​ង៤​ ​សិក្ខាបទ​នោះ​ ​ចាត់​ចូលក្នុង​ឧទ្ទេស​ណា​ ​រាប់បញ្ចូល​ក្នុង​ឧទ្ទេស​ណា​។​ ​ចាត់​ចូលក្នុង​និទាន​ ​រាប់បញ្ចូល​ក្នុង​និទាន​។​ ​សិក្ខាបទ​នោះ​ ​មកកាន់​ឧទ្ទេស​ ​ត្រង់​ឧទ្ទេស​ទីប៉ុន្មាន​។​ ​មកកាន់​ឧទ្ទេស​ ​ត្រង់​ឧទ្ទេស​ទី៣​។​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​សិក្ខាបទ​នោះ​ ​ជា​វិ​បត្ដិ​អ្វី​។​ ​ជា​សីលវិបត្ដិ​។​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង៧​ ​សិក្ខាបទ​នោះ​ ​ជា​កង​នៃ​អាបត្ដិ​អ្វី​។​ ​ជា​កង​នៃ​អាបត្ដិ​សង្ឃាទិសេស​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មាន​។​ ​តាំង​ឡើង​ដោយ​ ​សមុដ្ឋាន២​ ​គឺ​ ​តាំង​ឡើង​អំពី​កាយ​និង​វាចា​ ​មិនបាន​តាំង​ឡើង​អំពី​ចិត្ដ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​និង​វាចា​និង​ចិត្ដ​ក៏​មាន​។​ ​បេ​។​ ​សិក្ខាបទ​នោះ​ ​បុគ្គល​ណា​បាន​នាំមក​។​ ​ព្រះ​ថេរៈ​ទាំងឡាយ​បាន​នាំ​តៗ​គ្នា​មក​។​ ​បេ​។​
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 636801592531609290
ទៅកាន់ទំព័រ៖