ព្រះត្រៃបិដក ភាគ ១២

 [​៥២១​]​ ​សង្ឃាទិសេស​សិក្ខាបទ​ ​របស់​ភិក្ខុនី​ ​ដែល​មិន​ប្រាប់​ការ​ក​សង្ឃ​ ​មិនដឹង​សេចក្ដីប្រាថ្នា​របស់​ពួក​ភិក្ខុនី​ជា​អ្នកធ្វើ​ ​ហើយ​ធ្វើ​ឱសារណកម្ម​ ​ចំពោះ​ភិក្ខុនី​ដែល​សង្ឃ​ព្រមព្រៀង​គ្នា​លើ​ក​វត្ដ​តាម​ធម៌​ ​តាម​វិន័យ​ ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្ដា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិន​ប្រាប់​ការ​ក​សង្ឃ​ ​មិនដឹង​សេចក្ដីប្រាថ្នា​របស់​ពួក​ភិក្ខុនី​ជា​អ្នកធ្វើ​ ​ហើយ​ធ្វើ​ឱសារណកម្ម​ ​ចំពោះ​ភិក្ខុនី​ ​ដែល​សង្ឃ​ព្រមព្រៀង​គ្នា​លើ​ក​វត្ដ​តាម​ធម៌​ ​តាម​វិន័យ​ ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្ដា​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​១​ ​(​ដូច​ក្នុង​ធុរនិក្ខេប​សិក្ខាបទ​)​។​ ​
 [​៥២២​]​ ​សង្ឃាទិសេស​សិក្ខាបទ​របស់​ភិក្ខុនី​ ​ដែល​មានតម្រេក​ ​ទទួល​ខាទ​នីយៈ​ ​ឬ​ភោជ​នីយៈ​ដោយដៃ​របស់​ខ្លួនឯង​ ​អំពី​ដៃ​នៃ​បុរស​បុគ្គល​ដែល​មានតម្រេក​ដែរ​ ​ហើយ​ឆាន់​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​សុន្ទរី​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​សុន្ទរី​នន្ទា​ភិក្ខុនី​ ​ជា​ស្រី​មានតម្រេក​ ​ទទួល​អាមិសៈ​អំពី​ដៃ​នៃ​បុរស​បុគ្គល​ដែល​មានតម្រេក​ដែរ​។​ ​សិក្ខាបទ​នោះ
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 636801593155314964
ទៅកាន់ទំព័រ៖