ព្រះត្រៃបិដក ភាគ ១២
មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។
[៥២៣] សង្ឃាទិសេសសិក្ខាបទ របស់ភិក្ខុនី ដែលបញ្ជូន (បង្ខិតបង្ខំ) ភិក្ខុនីផងគ្នា ដោយពាក្យថា នែលោកម្ចាស់ បុរសបុគ្គលនុ៎ះ ទុកជាមានតម្រេកក្ដី មិនមានតម្រេកក្ដី នឹងធ្វើអ្វីដល់លោកម្ចាស់បាន នែលោកម្ចាស់ ណ្ហើយចុះ កាលណាបើលោកម្ចាស់ មិនមានតម្រេក ទេ បើបុរសបុគ្គលនុ៎ះ ឱ្យវត្ថុណា ជាខាទនីយៈក្ដី ភោជនីយៈក្ដី ដល់លោកម្ចាស់ លោកម្ចាស់ចូរទទួលយកវត្ថុនោះ ដោយដៃខ្លួនឯង ហើយទំពាស៊ី ឬបរិភោគចុះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីមួយរូប បញ្ជូនភិក្ខុនីផងគ្នា ដោយពាក្យថា នែលោកម្ចាស់ បុរសបុគ្គលនុ៎ះ ទុកជាមានតម្រេកក្ដី មិន មានតម្រេក នឹងធ្វើអ្វីដល់លោកម្ចាស់បាន នែលោកម្ចាស់ ណ្ហើយចុះ កាលណាបើលោកម្ចាស់មិនមានតម្រេកទេ បើបុរសបុគ្គលនុ៎ះ ឱ្យវត្ថុណា ជាខាទនីយៈក្ដី ភោជនីយៈក្ដី ដល់លោកម្ចាស់ ៗចូរទទួលយកវត្ថុនោះ
ID: 636801593442961417
ទៅកាន់ទំព័រ៖