ព្រះត្រៃបិដក ភាគ ១២
សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន ១ គឺតំាងឡើងអំពីកាយវាចាចិត្ដ។បេ។
[២០] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេសចំពោះភិក្ខុអ្នក (រឹងរូស) ប្រដៅបានដោយក្រ សង្ឃបានសូត្រសមនុភាសនកម្មអស់វារៈ៣ ដង នៅតែមិនលះបង់ ក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុង នគរកោសម្ពី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវព្រះឆន្នៈមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឆន្នៈមានអាយុ កាលដែលភិក្ខុទាំងឡាយ ពោលទូន្មានប្រកបដោយធម៌ បានធ្វើខ្លួនឱ្យជាអ្នកគឺគេស្ដីប្រដៅមិនបាន។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះតំាងឡើងដោយសមុដ្ឋាន ១ គឺតំាងឡើងអំពីកាយវាចាចិត្ដ។ បេ។
[២១] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេសចំពោះ ភិក្ខុអ្នកទ្រុស្ដត្រកូល សង្ឃបានសូត្រសមនុភាសនកម្មអស់វារៈ៣ដង នៅតែមិនលះបង់ ក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ។ ព្រោះ រឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ សង្ឃ
ID: 636801463430905152
ទៅកាន់ទំព័រ៖