ព្រះត្រៃបិដក ភាគ ១២

ដោយដៃ​ខ្លួនឯង​ ​ហើយ​ទំពាស៊ី​ ​ឬ​បរិភោគ​ចុះ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣​។​
 [​៥២៤​]​ ​សង្ឃាទិសេស​សិក្ខាបទ​របស់​ភិក្ខុនី​ ​ដែល​ខឹង​អាក់អន់​ចិត្ដ​ ​កាល​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​ជាគម្រប់​បីដង​ហើយ​ ​នៅតែ​មិន​លះបង់​ ​កម្ម​នោះ​ចេញ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ចណ្ឌ​កា​លី​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ចណ្ឌ​កា​លី​ភិក្ខុនី​ខឹង​អាក់អន់​ចិត្ដ​ ​ហើយ​ពោល​ពាក្យ​យ៉ាងនេះ​ថា​ ​ខ្ញុំ​លា​ព្រះពុទ្ធ​ ​ខ្ញុំ​លា​ព្រះធម៌​ ​ខ្ញុំ​លា​ព្រះសង្ឃ​ ​ខ្ញុំ​លាសិក្ខា​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ​ ​១​។​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​១​ ​(​ដូច​ក្នុង​ធុរនិក្ខេប​សិក្ខាបទ​)​។​
 ​[​៥២៥​]​ ​សង្ឃាទិសេស​សិក្ខាបទ​របស់​ភិក្ខុនី​ដែល​សង្ឃ​ឱ្យ​ចាញ់​ ​ព្រោះ​អធិករណ៍​ណា​នីមួយ​ ​ហើយ​ខឹង​អាក់អន់​ចិត្ដ​ ​កាលបើ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ជាគម្រប់​បីដង​ហើយ​ ​នៅតែ​មិន​លះបង់​កម្ម​នោះ​ចេញ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636801593788701192
ទៅកាន់ទំព័រ៖